(ខេត្តកណ្តាល)៖ ហេតុការណ៌នេះ បានកើតឡើង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុច លើផ្លូវបេតុងមាត់ទន្លេរ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល និងធ្វើការឃាត់ខ្លួ នបាននៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង២០នាទីព្រឹក នៅស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះមាន គ្នា៣នាក់ ទី១ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (ស្លាប់ពេល បញ្ជូនដល់មន្ទីពេទ្យ)។ ទី២ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។ និងទី៣ឈ្មោះ កាំង សំណាង (ឡូ) ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
ចំណែកក្រុមជន ដៃដល់ដែលឃាត់ ខ្លួនបានឈ្មោះ វ៉ាន់ ណេត ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឡក្បឿង ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិត ប្រាកដ ចំណែកបក្ខ ពួក១១នាក់ទៀត កំពុងរត់គេចខ្លួន ។
តាមចម្លើយរបស់ ក្រុមជនរងគ្រោះ កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណជា១៤ និង៣០ នាទី ក្រុមជនរងគ្រោះ បាននាំគ្នាជិះម៉ូតូចំនួន ២គ្រឿងចេញពីផ្ទះ ទៅលេងផ្ទះគូដណ្ដឹង របស់មិត្តភ័ក្តិខ្លួន ស្ថិតនៅភូមិព្រែក ឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល បានមួយសន្ទុះ ក៏នាំគ្នាជិះម៉ូតូត្រឡប់ មកផ្ទះវិញ ដោយជិះម៉ូតូ២គ្រឿង។
ពេលពួកខ្លួនធ្វើដំណើរ មកដល់ចំណុចមុខ វត្តជ្រោយតាកែវ ស្ថិតក្នុងភូមិ ព្រែកកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ បានជួបក្រុមជន សង្ស័យមានគ្នា ប្រហែល ០៧នាក់ ជិះម៉ូតូចំនួន ០៣គ្រឿងឈប់ នៅទីនោះ ហើយស្រែក ហៅអោយពួក ខ្លួនឈប់ម៉ូតូ ប៉ុន្តែពួកខ្លួនពុំព្រម ឈប់នោះទេ ពេលនោះក្រុមជន សង្ស័យបាននាំ គ្នាជិះម៉ូតូដេញតាម ពីក្រោយដោយ នៅក្នុងដៃមានកាន់ ខ្សែរក្រវ៉ាត់ និងដេញតាម វាយមកលើពួក ខ្លួនប្រផិតប្រភីង តែពុំត្រូវ ហើយដេញតាម រហូតមកដល់ចំណុច ផ្លូវបេតុងមាត់ ទន្លេរខាងមុខវត្ត ដើមពោធិ៍ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រាប់តែមានបក្ខ ពួកជនសង្ស័យប្រ ហែល០៤នាក់ទៀត បាននាំគ្នាឈរស្ទាក់ លើដងផ្លូវដោយក្នុងដៃ មានកាន់ដុំឥដ្ឋគប់ មកលើពួកខ្លួនតែ ពុំត្រូវនោះទេ បន្ទាប់ មកពួកខ្លួនជិះម៉ូតូផុត បន្តិចបានក្រលេក មើលមកក្រោយ ឃើញឈ្មោះ ស្រ៊ន ម៉េងហុង ដួលម៉ូតូ ដេកសន្លប់តែម្ដង ភ្លាមនោះពួកខ្លួន ក៏ត្រលប់មកមើល ជនរងគ្រោះវិញ ចំណែកបក្ខពួក ជនសង្ស័យទាំង នោះក៏បាននាំគ្នា រត់គេចខ្លួនអស់ បាត់ទៅ។
ដោយឃើញ សភាពឈ្មោះ ស្រ៊ន ម៉េងហុង សន្លប់ស្ដូកស្ដឹង និងមានឈាមហូរ ចេញតាមមាត់ និងតាមត្រចៀក ច្រើនពេក ពួកខ្លួនក៏បាននាំ គ្នាលើកជនរងគ្រោះ ដឹកយកមកឲ្យក្រុម គ្រួសារជនរងយក ទៅមន្ទីរពេទ្យ ហើយក៏បាន ស្លាប់នៅយប់ថ្ងៃដដែល។
បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ច នគរបាលផ្នែកជំនាញ ស្រុកកោះធំ និងកម្លាំង ប៉ុស្ដិ៍រដ្ឋបាលនគរ បាលជ្រោយតាកែវ បានខិតខំស្រាវ ជ្រាវយ៉ាងយកចិត្ត ទុកដាក់ រហូតកំណត់អត្ត សញ្ញាណក្រុម ជនសង្ស័យបានខ្លះៗ តាមរយៈរូបភាពពី កាមេរ៉ាសុវត្ថិភាព រហូតដល់ព្រឹកថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២២ ទើបឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ វ៉ាន់ ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡក្បឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល យកមកសាកសួរ នៅអធិការដ្ឋាន នគរបាលស្រុកកោះធំ ។
តាមចម្លើយសារ ភាពរបស់ឈ្មោះ វ៉ាន់ ណេត បានសារភាពថា រូបខ្លួននិងបក្ខពួក ទាំងអស់សរុប ចំនួន១២នាក់ ពិតជាបានធ្វើ សកម្មភាពជិះម៉ូតូ ដេញវាយ និងកាប់ទៅលើ ក្រុមជនរងគ្រោះ ប្រាកដមែន។ ជនសង្ស័យរួម ទាំងវត្ថុតាង កម្លាំងជំនាញកសាង សំណ្រឿងបញ្ជូនទៅ សាលាដំបូងខេត្ត កណ្តាល ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕