(ខេត្តបាត់ដំបង)៖ ដោយ អនុវត្តតាមបទ បញ្ជារបស់លោក ឧត្ដម សេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរ សេ នី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ ន គរបាល ព្រហ្មទណ្ឌ និង ដោយបានការ សម្របសម្រួល លេី នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះ រាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបងផងនោះ កាលពីថ្ងៃទី ១៦ ខែ មី នា ឆ្នាំ ២០២២ លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ការិយាល័យ ជំនាញ រួម ជាមួយកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ បង្ក្រាប ករណី ល្បែងស៊ីសង ( ភ្នាល់ ទឹក ភ្លៀង ) ចំនួន ០២ ទីតាំង ផ្សេងគ្នា នៅ ក្នុង ក្រុងបាត់ ដំបង ដែលក្នុងនោះគឺ៖ ទីតាំង ទី១ ស្ថិតនៅ ក្នុង ភូមិ ព្រៃកូនសេក សង្កាត់ អូរចារ ក្រុង បាត់ដំបង ខេត្តបាត់ដំបង នាំខ្លួន មនុស្ស ចំនួន ០៧ នាក់ ។
ទីតាំង ទី២ ស្ថិតនៅ ក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង នាំខ្លួន មនុស្ស ចំនួន ០៩ នាក់ ដោយនាំមក កាន់ ស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង ធ្វេីការសាកសួរស្រាវជ្រាវ។
វត្ថុតាងដកហូត រួម មាន ៖វិទ្យុ ទាក់ទង ចំនួន ០៦ គ្រឿងទូរសព្ទ័ដៃ ចំនួន ២៥ គ្រឿងរថយន្ត ចំនួន ០៤ គ្រឿង ម៉ូតូ ចំនួន ០៨គ្រឿង ម៉ូតូ កង់ បីឥណ្ឌា ចំនួន០១គ្រឿង កង់ ចំនួន ០១ គ្រឿង ។
សូមជម្រាបជូនថា នៅពេលលេចឮ នូវករណីអ្នក ញៀនល្បែងទឹកភ្លៀង មានសកម្មភាព លេងនោះ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់ បទបញ្ជាដល់ ផែនជំនាញរួម ទាំងអធិការនគរបាលក្រុង បាត់ដំបងធ្វេ ីការស្រាវជ្រាវ ដែលក្នុង នោះ អ្នកលេងមិន បានប្រមូលផ្តុំគ្នានៅ ចំណុចពី មុននោះទេ គឺគាត់បានបំប្លែង រូបភាពទៅកាន់ទី តាំងផ្សេងៗដែលស្ថិត នៅឆ្ងាយពីទី ប្រជុំជន ហេីយបែងចែក រូបភាពតូចៗ។
នៅទីបំផុតក្នងថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២២ ជាថ្ងៃដែលផ្ទៃមេឃមានសភា ព អួរអាប់ខ្លាំងក្នុងក្រុងបា ត់ដំបង អ្នក លេងទឹកភ្លៀងក៏ផ្តេីមបង្ហាញតម្រុយ នៅ មូលដ្ឋានខាងលេី ហេីយសមត្ថកិច្ចតាមចាប់ បាន លេីចំនួន០២គោលដៅខាងលេី។
ជាមួយនឹងការសាក សួររបស់សមត្ថកិច្ច បានឱ្យដឹងថា អ្នកលេងគេបាន ប្តូរយុទ្ធវិធីហេីយពោលគឺគ្មានមេ គ្មានកូនអ្វីទេ ឱ្យតែណាត់គ្នាត្រូវគេផ្តេីម ភ្នាល់តែម្តង ពិសេសនៅពេលដែល ស្ថានភាព មេឃចង់ ភ្លៀង ។ ជាក់ស្តែងនៅក្នុងករណីខាងលេីនេះ អ្នកលេងគេបានណាត់គ្នា យកសំយាបបង្គន់អនាម័ យ សាធារណៈមួយនៅចំណតរថយន្តផ្សារបឹងឈូកធ្វេីជាទីតាំងភ្នាល់ នៅ ពេលណាដំណក់ទឹក ភ្លៀងស្រក់ចុះពីសំយាប នោះដល់ដីគេយកជាបានការក្នុងការភ្នាល់។
អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង ១ ៦នាក់និងវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន ការិយាល័យ ជំនាញ បានកសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ ដំបង ចាត់ការ បន្តតាមនីតិវិធី៕