(ខេត្តរតនគិរី)៖ កាលពីវេលាម៉ោង ០៨និង៥០នាទី ព្រឹក នាថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ ដោយមានបទបញ្ជារពីលោក វរសេ នីយ៍ឯក សូយ សំណាង អធិការនគរ បាលស្រុក អូរយ៉ាដាវ ដោយមានការ ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ ត្រី វ៉ាន់ សង្វាត ស្នងការង មានការសម្របសម្រួល និតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូង ខខេត្តររនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី គង់ សុភី អធិការ រងដឹកនាំកម្លាំង ជំនាញ សហការនិងប៉ុស្តិ៍ នគរបាលឃុំ សោមធំ ដោយមានការ រាយណ៍មាន ករណីចោរកម្មលួច ដំឡូងមី កម្លាំងជំនាញបាន ចុះទៅដល់កន្លែង កើតហេតុ បានជួបមុខ សញ្ញាជនសង្ស័យ នៅចំនុចភូមិ សោមគល់ ឃុំ សោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
កម្លាំងនគរបាលជំនាញ បានធ្វើការឆែកឆេ ទៅលើជនសង្ស័យ បានឃើញ ម្ស៉ៅក្រាមសរថ្លា សង្ស័យ ថ្នាំញៀន០១កញ្ចប់តូច និង សម្ភារៈ សេពមួយចំនួន ដែលសង្ស័យបាន លាកទុកក្រោមកែបម៉ូតូ។
សមត្ថកិច្ចបានប្រាប់ អោយដឹងថា ជនសង្ស័យឈ្មោះ សេវ ឌឿន ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិចារ៉ាយ មានទី លំនៅ ភូមិ សោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាង លើកម្លាំងជំនាញ ដកហូតបានវត្ថុតាង រួមមាន៖ ១-ម្ស៉ៅក្រាមពណ៍ សរថ្លាសង្ស័យ ថ្នាំញៀន ០១កញ្ចប់តូច និងសម្ភារៈ សេពមួយចំនួន។ ២-ម៉ូតូម៉ាក(វ៉ែវអាល់ ហ្វាពណ៍ទឹកប៊ិច ) ស្លាក់លេខគ្មាន ចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការនគរបាលស្រុក អូរយ៉ាដាវ ដើម្បីកសាងសំណុំ រឿងបញ្ជូន ទៅអយ្យាកាអម សាលាដំបូង ខេត្តរតនគិរី តាមនិតិវិធិច្បាប់៕