(ខេត្តព្រះសីហនុ)៖ កាលពីព្រឹកថ្ងៃសៅរ៏ ទី១៩ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ (ជួនណារិន្ទ) ស្នងការនគរបាល ខេត្តព្រះសីហនុ បានយកស្បៀង ភេសជ្ជះ និងផ្លែប៉ោម ជូនដល់ប្អូនៗ កងកំលាំងនគរបាល កំពុងសិក្សានៅ សាលាភូមិភាក៣ ខេត្តកំពង់ស្ពឺ និងប្អូនៗតាម បណ្តាស្នងការដ្ឋាន នគរបាលខេត្តដែល មកសិក្សានៅទីនេះដែរ (ចំនួន៤ទៀត) រួមមាន ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុទទួលបាន ផ្លែប៉ោមចំនួន ៣ កេសធំ ទឹកដោះគោស្រស់ ១០កេស ទឹកត្រី ៦យួរ ទឹកសុីអុីវ ៦យួរ ត្រីងៀត ២០គីឡូក្រាម។
ចំណែក ស្នងការដ្ឋាន នគរបាលខេត្ត កំពត . កែប . តាកែវ ទទួលបាន: ផ្លែប៉ោម ២កេសធំ ជូនកងកម្លាំងមកពីស្នងការ៣ខេត្ត ស្មើរនិង៦កេសធំ ទឹកដោះគោស្រស់ ៥កេសx ៣ខេត្ត = ១៥កេស ទឹកត្រី ៣យួរ x ៣ខេត្ត = ៩យួរ ទឹកសុីអុីវ ៣យួរx ៣ខេត្ត= ៩យួរ។
ហើយនិង គ្រូសាលាភូមិភាក៣ ទាំងអស់ទទួលបាន: ផ្លែប៉ោមចំនួន ២ កេសធំ ទឹកដោះគោស្រស់ ៥កេស សរុបរួម ផ្លែប៉ោមចំនួន ១១ កេសធំ ទឹកដោះគោស្រស់ ៣០កេស ត្រីងៀតចំនួន ២០ គីឡូក្រាម ទឹកត្រីចំនួន ១៥ យួរ ទឹកសុីអុីវចំនួន ១៥ យួរ ។
ក្នុងឱកាសនោះផងដែ រលោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការនគរបាល បានផ្ដាំផ្ញើដល់បងប្អូន កងកម្លាំងនគរបាល ទាំងអស់ដែលកំពុង បំពេញភារកិច្ចនិង សិក្សាត្រូវចេះថែរក្សា សុខភាពឲ្យបានល្អ ប្រសើរនិងអនាម័យ ឲ្យឲ្យបានខ្ជាប់ខ្ជួននូវ៣ និង៣ការពារតាម ការណែនាំរបស់ក្រសួង សុខាភិបាល។