(ខេត្តបាត់ដំបង)៖ ករណីបង្កហិង្សា មួយបានកើតឡើង កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២២ វេលា ម៉ោង០១ និង ២០ នាទីរសៀល នៅចំណុចភូមិ អូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយទទួលបានពាក្យ បណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការបានដឹក នាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរ បាលស្រុក សំពៅលូន រួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋ បាលសន្តិភាព ធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ជាឪពុកចុង បានប្រើអំពើហិង្សា ក្នុងគ្រួសារ ឈ្មោះ ស៊ឹម ស្រួច អាយុ ៣៥ ឆ្នាំ មានទីលំ នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ។ ដោយនាំមកកាន់ អធិការដ្ឋាននគរ បាលស្រុក បន្ទាប់ពីទទួលបាន នូវពាក្យបណ្តឹងរ បស់គ្រួសារជន រងគ្រោះរួចមក ដោយក្នុងនោះបានដក ហូតញញួរដែក ចំនួន០១ ជាវត្ថុតាងផង។
សូមជម្រាបជូនថា មូលហេតុដែលឈាន ដល់ការឃាត់ខ្លួន នេះគឺកាលពីថ្ងៃ ទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ប្រមាណ២២ និង ០៥នាទី នៅចំ ណុច ក្រុមទី១០ ភូមិអូស្ងាត់ ឃុំសន្តិ ភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ជនសង័្សយដែលជា ឪពុកចុងរូបនេះបាន ធ្វើសកម្មភាពយក ញញួរដងដែក វាយទៅលើជន រងគ្រោះឈ្មោះ ហ៊ន ស្រីណា ភេទ ស្រី អាយុ ១៧ ឆ្នាំ (ដែលត្រូវ ជាកូនចុង) រស់នៅក្នុងផ្ទះ ជាមួយគ្នា បណ្ដាលឱ្យរង របួសក្បាលពីខាង ក្រោយ និង មុខចំហៀងខាងស្តាំ (របួស ធ្ងន់ធ្ងរ) ។
លោកវរសេនី យ៍ទោ ទឹម វិឆ័យ អអធិការ បានបញ្ជាក់ សហគ្រាសគេហទំព័រ .ប្រម៉ាញ់ជាយដែន យើង ឱ្យដឹងថា មូលហេតុឈាន ដល់ករណីហិង្សា ដោយប្រប្រាស់ញញួរ ដែកបែបនេះគឺជន សង្ស័យជាឪពុកចុង បានស្តីបន្ទោសឱ្យ ជនរងគ្រោះជាកូនចុងនេះ ខណៈដែលគាត់ឃេីញ កូនស្រីទូរស័ព្ទទំ នាក់ទនងជាមួយ (បុរស) ហេីយ ការហាមឃាត់ពី សំណាក់ឪពុកចុងនេះ មិនត្រូវបានទទួល យកពីកូនចុងនោះទេ ដែលជាហេតុ នាំទៅដល់កេីត ទំនាស់ពាក្យសំដីដាក់គ្នា ហេីយឪពុកចុងបាន ប្រេីប្រាស់ញញួរដែក នេះវាយទៅ លេីកូនចំនួន០៤ញញួរ បណ្តាលឱ្យរងរបួសធ្ងន់ ធ្ងរត្រូវនាំយក ទៅសង្រ្គោះនៅ មន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំង ជំនាញនៃអធិការ រដ្ឋានគរបាលស្រុក កំពុងកសាងសំណុំរឿង បញ្ជូនមកស្នងការ ដ្ឋាននគរបាលខេត្ត បាត់ដំបងដើម្បីចាត់ ការបន្តតាមនីតិវិធី ច្បាប់ ៕ដោយ. លោក សឿនវ៉ាន់ម៉ាន់លី