(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ក្រោយពីទទួល ដំណឹងពីអាជ្ញាធរមូលដ្ឋាន លោកវរសេនីយ៍ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូច ថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរ ជើងលេខ៥១ ក្រៅពីភារកិច្ចចុះ តាមព្រំដែនសហការ កម្លាំងចម្រុះទប់ស្កាត់ ពលករឆ្លងដែន ការឆ្លងរីករាលដាល ឆ្លងចូលសហគមន៍ និងបទល្មើសផ្សេងៗ កម្លាំងការពារតាម ខ្សែបន្ទាត់ព្រំដែន ដឹងនាំដោយ លោក ប៉ែន សុគន្ធ មេបញ្ជាការ បានដឹកនាំកម្លាំង ចុះជួយរុះរើជួស ជុលផ្ទះជូនប្រជា ពលរដ្ឋដែលរង គ្រោះដោយ ខ្យល់កន្រ្តាក់ នៅភូមិយាងដង្គុំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្រេចធ្វើបាន១២ខ្នង ប្រើប្រាស់ សង្ក័សីអំណោយ របស់ឯកឧត្ដម ហ៊ុន ម៉ាណែតនិង លោកជំទាវ ចំនួន១៨០សន្លឹក និងសង្ក័សី ប្រជាពលរដ្ឋផ្ទាល់ ចំនួន៤៥សន្លឹក ដែកគោល១៥គ.ក ។
សូមបញ្ជាក់ថា ភូមិតាមខ្សែបន្ទាត់ព្រំដែន ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំ គឺទទួលរងគ្រោះ ដោយខ្យល់កន្រ្តាក់ បង្កឲ្យខូចខាត លំនៅដ្ឋាន ប្រជាពលរដ្ឋ សាលារៀន វត្តអារាម។ល។
ដោយមានការយក ចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក បានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គ ភាពកងពលតូចថ្មើរ ជើងលេខ៥១ ត្រៀមសម្រាប់ ជួយជួសជុល និងកសាងផ្ទះជូន ប្រជាពលរដ្ឋ ឡើងវិញ ក្នុងប្រតិបត្តិការ ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ បានទាន់ពេលវេលា។ ដោយ៖លោកមាសនិរន្តរ៍