(ខេត្តកែប)៖ ថ្លែងក្នុងឱកាសទិវារ បស់មនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១តុលា ដែលរៀបចំឡើង ដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប នៅព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក៏បានអំពាវនាវដល់ លោកតា លោកយាយ និងបងប្អូនប្រជាពល រដ្ឋត្រូវមានរួមគ្នាការពារ សុខ សន្តិភាពឲ្យបានគង់វង្ស សូមកុំចាញ់ឧបាយកល បោកបញ្ឆោតរបស់ ក្រុមឧក្រិដ្ឋជន ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេក្លោងឲ្យសោះ។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនេះ ក្រុមប្រឆាំងមាន ផែនការប៉ុន ប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា ហើយរូបភាព របស់ ពួកគេគឺប្រើរចនាសម្ព័ន្ធ នៃអតីតគណបក្ស សង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ខណៈដែល គណ បក្ស នេះត្រូវបានតុលាការ កំពូលសម្រេចរំលាយ ចោលដោយសាលដីកា ស្ថាពរលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជាមួយនឹងឱ កាសនោះ លោក កែន សត្ថា អភិបាលខេត្ត បានអានសារលិខិត របស់សម្តេច អគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងឱកាស ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សអន្តរជាតិ ១តុលា ឆ្នាំ២០១៩ ដោយមានខ្លឹមសារថា ថ្ងៃនេះ ប្រជាជាតិកម្ពុជាមានក្តី រីករាយដោយបានចូល រួមជាមួយប្រជាជាតិទូ ទាំងពិភពលោក ប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់ នៅកម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមអបអរ សាទរយ៉ាងស្មោះ ស្ម័គ្រជាមួយ លោក តា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជន រួមជាតិទាំងអស់ ព្រមទាំង ប្រជាជាតិទូទាំង ពិភពលោក ក្នុងឱកាសទិវាមនុស្ស ចាស់ឆ្នាំនេះ ក្រោមប្រធានបទ” គាំទ្រសុខុមាលភាព មនុស្ស ចាស់គឺជាកត្តាដ៏ សំខាន់ក្នុងការអនុវត្ត ប្រព័ន្ធគាំពារសុខុ មាលភាពមនុស្ស គ្រប់វ័យក្នុងសង្គម ជាតិនៅកម្ពុជា” ដែលជាទិវារំលឹក គុណដល់មនុស្សវ័យ ចាស់កម្ពុជា ក៏ដូចជាមនុស្ស វ័យចាស់ ទូទាំងសកលលោក និងលើកកម្ពស់ មនសិការ ទទួលខុសត្រូវក្នុង ការចូលរួមកសាង សមិទ្ធ ផល សង្គមជាតិមួយ ដែលមានការយក ចិត្តទុកដាក់នូវសុខុមាល ភាពដល់ប្រជាជនគ្រប់វ័យ ពិសេសគិតគូរ ដល់មនុស្សវ័យចាស់។
សូមជម្រាបថា តាមរបាយការណ៍ របស់លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្ប ទាខេត្តកែប បានឲ្យដឹងថា ដោយអនុវត្តតាម សារាចរណែនាំ របស់ រាជរដ្ឋាភិបាល និងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រី និងអនុសាសន៍ របស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យមន្ទីរ សង្គមកិច្ច អតីយុទ្ធជន និងយុវនី តិសម្បទាខេត្ត រៀបចំទិវានេះឡើង ចារៀងរាល់ឆ្នាំ។
លោកប្រធាន បានបន្តថា នៅឆ្នាំ២០១៩នេះ ការរៀបចំទិវាមនុស្សចាស់ ក្រោមប្រធាន បទ “គាំទ្រសុខុមាល ភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធ គាំពារសុខុមាល ភាព មនុស្សចាស់ គ្រប់វ័យនិងក្នុងសង្គមជាតិ នៅកម្ពុជា” ក្នុងគោលបំណង យកចិត្តទុក ដាក់ ខ្ពស់ចំពោះមនុស្សវ័យ ចាស់កម្ពុជា ហើយរាជរដ្ឋាភិបាល បានបង្កើតគណៈ កម្មាធិការជាតិ កម្ពុជា ដើម្បីមនុស្សចាស់ សម្រាប់អនុវត្តតួនាទីនិង ភារកិច្ចដែលមានជាអាទិ៍ រៀបចំគោល នយោបាយដើម្បីលើក ស្ទួយសុខុមាលភាពរបស់ មនុស្សវ័យចាស់គ្រប់ទីកន្លែង៕