(ខេត្តបន្ទាយមានជ័យ)៖ លោក សុកចាន់ថា ប្រធានមន្ទីរសាធារណៈ ការដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ បានប្រាប់អ្នកយក ព័ត៌មាននៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២នេះថា ក្រុមការងាមន្ទីរ សាធារណៈការដឹកជញ្ជូនខេត្ត ដឹកនាំដោយលោក បានធ្វើការជួស ជុលផ្លូវជាតិលេខ៥ នេះឡើងវិញក្នុង នោះលុបសំបុកមាន់ ស្នាមប្រេះស្រុតបំផ្លាញ ដោយគ្រោះទឹកជំនន់ទឹ កភ្លៀងកន្លងមក ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ នៅ ចន្លោះ គ ម ៣៥៥+០០០និង គ ម ៣៥៩+០០០ ក្នុងខេត្តបន្ទាយមានជ័យ ស្ថិតនៅក្រោម កិច្ចសន្យា ថែទាំប្រចាំ របស់មន្ទីរសាធារណៈការ ខេត្តបន្ទាយមានជ័យ ក្រោយជួសជុល រួចរាល់ហើយក្រុម ការងារចាប់ផ្តើម គូរគំនូសចរាចរណ៍ បន្តទៀត។
លោកសុក ចាន់ថា បានបញ្ជាក់ឲ្យដឹង បន្តទៀតថា ការជួសជុលផ្លូវជាតិ លេខ៥ឡើងវិញនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈ ការនិងដឹកជញ្ជូន លោកបានឲ្យប្រធាន មន្ទីរសាធារណការខេត្ត ត្រូវស្ថារឡើងវិញ ផ្លូវរង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ផ្លូវបំបែក ស្រុកមង្គលបូរី ឲ្យមានស្តង់ដានិង មានគុណភាពទៀតផង។
លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ក្រុមការងារទី១ បន្តការងារជួសជុល ផ្លូវជាតិលេខ៥ ដែលរងគ្រោះដោយ សារជំនន់ទឹកភ្លៀង ដោយចាក់ថ្មម៉ិច រួចកៀរកិនបង្ហាប់ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងការងារថែទាំ ចន្លោះពីគ ម ៣៦៥+៥០០ ទៅដល់ គម ៣៦៩+៩០០ ដោយសម្អាតដីតាមមាត់រឺហ្គារ និងកាត់ស្មៅ ការងារទី ២បន្តការងារថែទាំ ផ្លូវខេត្តលេខ១៥៦D ចន្លោះពីគម ២១+០០០ ទៅដល់ គម ២២+៥០០ លុបសំបុកមាន់ ស្នាមប្រេះ ស្រុត ដោយល្បាយថ្មម៉ិច ស៊ីម៉ង់ត៍ និងកៅស៊ូ ស្ថិតនៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
លោកបានបញ្ជាក់ ឲ្យដឹងបន្តថា នៅឆ្នាំ២០២០ កន្លងមកផ្លូវពីចំណុច រង្វង់មូលស្រីគ្រប់ល័ក្ខ ដល់ ផ្លូវបំបែកទៅ ស្រុកមង្គលបូរី រងគ្រោះដោយ ទឹកជំននទឹកភ្លៀង និងទឹកហូរធ្លាក់មកពី ស្រុកថៃយ៉ាងខ្លាំង បណ្តាល ហូរកាត់ផ្លូវជាតិ ច្រោះដាច់ជាដុំៗ ច្រើនកន្លែង ក្រុមការងាររបស់ មន្ទីរសាធារណៈ ការដឹកជញ្ជូន ខេត្តបានស្ថារឡើងវិញ ចាប់ពីរង្វង់មូល ស្រីគ្រប់ល័ក្ខដល់ ផ្លូវបំបែកទៅស្រុក មង្គលបូរី ឲ្យមានស្តង់ដា និងឲ្យមានគុណភាព។
លោក សុក ចាន់ថាបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ផ្លូវដែលរងការ ខួចខាតដោយទឹក ជំនន់នោះក្រុម ការងាររបស់លោក បានចាប់ផ្តើនស្ថានា ឡើងវិញដោយចាក់ កៅស៊ូDBSTនិងមាន ប្រឡាយរំដោះទឹក ដោយរៀបថ្មភ្នំរឺថ្ម ប្រឡុងផ្នែកខាងលិច ផ្លូវមានទទឹងខាង លើ២ម៉ែត្រ ជម្រៅ១ម៉ែត្រ២តឹក បាតក្រោម៨តឹក។
ផ្លូវដែលស្ថានាមាន ២តំណាក់កាល ដំណាក់ទី១ពី ចំណុចក្បាលស្ពានសែសិន ខាងកើតដល់ ព្រំប្រទល់ ស្រុកមង្គលបូរី ទទឹងផ្លូវប្រវែង១១ម៉ែត្រ ដំណាក់កាលទី២. ពីចំណុចក្បាលស្ពានសែន សិនខាងលិច ដល់រង្វង់មូល ស្រីគ្រប់ល័ក្ខ ជួសជុលកន្លែង ដែលខូចនិងរៀប ចំខឿនការ៉ូឡាឡើងវិញ។
លោកសុខ ចាន់ ថាបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាក្នុងគម្រោង ជួសជុលផ្លូវថ្នល់ ស្ពានដែលរងការខូច ខាតដោយទឹក ជំនន់ទឹកភ្លៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ ទទួលបានចំនួន ២គម្រោងបើក ការដ្ឋានជួសជុល ចាប់ពីថ្ងៃទី៧ ខែមករាឆ្នាំ ២០២១ នេះ។
មួយការងារជួសជុល កំណាត់ផ្លូវជាតិលេខ ៥ចាប់ពីចន្លោះ គ.ម៣៥៥+៨០ ដល់ម.ម ៣៥៧+៩០០ ចាក់ក្រាលកៅស៊ូ ប្រភេទDBSTមាន ប្រវែងសរុប ២.១០០ម៉ែត្រ ទទឹង១១ម៉ែត្រ និងរៀបប្រឡាយរំដោះ ទឹកខាងឆ្វេងដៃ និងគំរបបេតុងលើ ប្រឡាយប្រវែង ៥៥០ម៉ែត្រ សាងសង់គំរប អណ្ដូងលូថ្មីចំនួន ១០៧ម៉ែត្រស្ថាបនា ខឿនបេតុងប្រវែង ២.៥៤៧៥ម៉ែត្រ ក្រាលការ៉ូឡាចំនួន ២៤៧៥ម៉ែត្រ ព្រមទាំងកម្លើង បរិក្ខាខា ផ្លូវថ្នល់ស្ថិតក្នុង សង្កាត់ព្រះពន្លាក្រុង សិរីសោភ័ណ ២ការងារជួសជុល កំណត់ផ្លូវជាតិ លេខ៥ចាប់ពីចន្លោះ គ.ម ៣៥៨+៥៥០ ដល់គ.ម ៥៩+៦៥០ ដោយចាក់ ក្រាលកៅស៊ូប្រភេទ DBSTប្រវែងសរុប ១១០០ម៉ែត្រ ទទឹង១៤ម៉ែត្រនឹងដំឡើង បរិក្ខាផ្លូវថ្នល់ស្ថិតក្នុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណទៀតផង៕