(ខេត្តបន្ទាយមានជ័យ)៖ ភ្នំបាក់ភ្នំជញ្ជាំង ភ្នំដូងព្រះ ភ្នំស្វាយ ភ្នំកងវ៉ាមន្ទីររ៉ែ ខេត្តបន្ទាយមានជ័យ បិទ សកម្មភាព ឈប់ឲ្យឈ្មួញ កាយយកដីលក់ ល្មើសច្បាប់ ភ្នំទាំងអស់នេះ ទុកជាតំបន់ បេតិកភណ្ឌ ធម្មជាតិ នេះបើតាមការអះ អាងរបស់ប្រធានមន្ទីររ៉ែ ខេត្តបន្ទាយមានជ័យ មន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រសួងបរិស្ថាន និង អាជ្ញាធរបាន បើកកិច្ចប្រជុំ ពិភាក្សារួច ចែកក្រុមចុះ ពិនិត្យនិងផ្ទៀងផ្ទាត់ ព្រំកំណត់តំបន់ សក្តានុពលភ្នំ ចំនួន៩កន្លែងដើម្បី រៀបចំ បង្កើតជា តំបន់បេតិកភណ្ឌ ធម្មជាតិ ក្នុងភូមិ សាស្ត្រ ខេត្ត ។
ភ្នំទាំងនោះត្រូវ ពិនិត្យវាយតម្លៃ និងធ្វើ របាយការណ៍ ទៅតាម លក្ខណៈ នៃ ប្រភេទ តំបន់ការពារធម្មជាតិ និង តំបន់ ការពារ បេតិកភណ្ឌ ដូចជា តំបន់ ស្នូល , តំបន់ អភិរក្ស , តំបន់ ប្រើប្រាស់ ដោយ ចីរភាព និង តំបន់ សហគមន៍ ដែល អាច ប្រើប្រាស់ អាស្រ័យ ផល បាន តែ មិនអាច ប្រគល់ឱ្យ ជា កម្ម សិទ្ធ បាននោះទេ។
លោក សុត វឌ្ឍនា ប្រធាន មន្ទីររ៉ែនិង ថាមពល ខេត្តបន្ទាយមានជ័យ ប្រាប់អ្នកយក ព័ត៌មាន នៅ ថ្ងៃទី២០ ខែមីនាឆ្នាំ២០២២នេះថា មន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយមានជ័យ បានបិទ សកម្មភាព ល្មើសច្បាប់របស់ ឈ្មួញ ដែលកាយ ដីភ្នំបាក់តំបន់ បេតិកភណ្ឌ ធម្មជាតិ ដែល ស្ថិតនៅ ភូមិភ្នំបាក់ សង្កាត់ ទឹកថ្លាក្រុង សិរីសោភ័ណ ហើយ។
នេះ បើតាម លោក សុតវឌ្ឍនា ប្រធាន មន្ទីរ រ៉ែ និង ថាមពល ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌ មានឲ្យដឹងថា ទីតាំងភ្នំបាក់ និងក្រុមកូនភ្នំ ទាំង៥នៅ ប្រជុំជន ក្រុង សិរីសោភ័ណ រួមមាន ភ្នំ បាក់ ភ្នំ ជញ្ជាំង ភ្នំ ដូងព្រះ ភ្នំ ស្វាយ ភ្នំ កង វ៉ា ស្ថិតក្នុង ចំណោម កូនភ្នំ ចំនួន ៩ ក្នុង ខេត្ត ត្រូវបាន ក្រសួងបរិស្ថាន សមត្ថកិច្ច ជំនាញ នានា និង អាជ្ញាធរ ដែនដី បាន ព្រមព្រៀង ស្នើ បង្កើតជា តំបន់ បេតិកភណ្ឌ ធម្មជាតិ ក្នុងភូមិ សាស្ត្រ ខេត្តពោលគឺ ត្រូវការពារ ឬ អភិរក្ស ដោយ ម៉ឺងម៉ាត់ មិនអាច ប៉ះពាល់ ទៀតឡើយ ។
សូម រំលឹកថា សកម្មភាព ប្រព្រឹត្តល្មើស របស់ ឈ្មួញ ម្នាក់សុំមិនបញ្ចេញឈ្មោះកំពុង កាយ ដីភ្នំ បាក់ ដែល ត្រូវ អភិរក្ស ចាប់តាំងពីថ្ងៃ ទី ១៥ ខែកុម្ភ : ឆ្នាំ ២០២២ មក ម្លេះដោយ សម្អាងថា យក ដី ទៅ ជួយ ស្ថាបនា ផ្លូវ ប្រវែង ២.០០០ ម៉ែត្រ នៅ គ្រឹះស្ថាន ឧ ត្ត ម សិក្សា រដ្ឋ មួយ ក្នុង ខេត្ត ។
ប៉ុន្តែ សកម្មភាព នោះ មិនមាន តុល្យភាព នឹង ការកាយ យក អាចម៍ដី រាប់ពាន់ ឡាន ស្ទើរ រលាយ ភ្នំ ហើយ ទើបតែ ត្រូវ បិទ កាលពី ថ្ងៃទី ១៧ ខខែមីនានេះ។
ប៉ុន្តែ ឈ្មួញ ខាងលើ ដែល ហ៊ាន ប្រព្រឹត្ត បែបនេះ ព្រោះមានអាងខ្នង បង្អែក គឺ មន្ត្រីជាន់ខ្ពស់ មួយរូប នៅក្នុង ខេត្ត នេះ ។
ឈ្មួញខាងលើ បាននិយាយថា លោក ហ៊ាន កាយ ដី នៅ ភ្នំ បាក់ ជាប់ នឹង ទី ឈាបនដ្ឋាន បញ្ចុះសព អ្នកជំងឺ កូ វីដ ១៩ ខេត្តបន្ទាយមានជ័យ នោះ ក៏ មកពី មន្ត្រី ថ្នាក់ដឹកនាំ ក្នុង ខេត្ត បានស្នើ លោក ឱ្យជួយ កាយ និង ដី កដី ស្ថាបនា ផ្លូវ ប្រវែង ២.០០០ ម៉ែត្រ នោះលោក មិន បានធ្វើ ចិត្ត ឯង នោះឡើយ ៕