រថយន្តដឹកខ្សាច់បត់ ឆ្វេងឆ្លងថ្នល់មិន បានមើលមុខក្រោយ ត្រូវម៉ូតូជនជាតិចិន ជិះ២នាក់បុកពេញ ទំហឹងបណ្តាលឲ្យ ស្លាប់១នាក់និង របួសធ្ងន់១នាក់

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តធំដឹកខ្សាច់១ គ្រឿងបានបត់ឆ្វេង ឆ្លងថ្នល់មិនបានមើល មុខក្រោយ ស្រាប់មានជន ជាតិចិន២នាក់ បើកម៉ូតូយ៉ាងលឿន មកបុករថយន្តពេញ ទំហឹងបណ្តាលឲ្យ ស្លាប់១នាក់និងរបួស ធ្ងន់១នាក់។

រឿងរាលនេះកើតឡើង នៅវេលាម៉ោង១០ យប់ ថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០២២ នៅតាមបណ្ដោយ ផ្លូវជាតិលេខ ៥ ខាងលិចប៉ុស្តិ៍ន គរបាលរដ្ឋបាល និមិត្ត ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អធិការនគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា មុនពេលកើតហេតុ នោះមានរថ យន្តម៉ាក ISUZU ដឹកខ្សាច់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-0444 បើកពីកើតទៅ លិចក្នុងល្បៀន លឿន បើកមក ដល់ចំណុចកើយ ហេតុនោះបានបត់ ឆ្វេងឆ្លងថ្នល់ស្រប ពេលនោះ មានម៉ូតូម៉ាកហុង ដាទ្រីម ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-9550 បើកពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ដោយ ជនជាតិចិន២នាក់ ភេទប្រុសយ៉ាងលឿន នៅពេលយប់ ស្រាប់តែបើកទៅ បុកពីចំហៀងខាង ក្រោយផ្នែកខាង ស្តាំរថយន្តធំ បណ្តាលឲ្យជនជាតិ ចិនម្នាក់បានស្លាប់ នៅនិងកន្លែងនិងជន ជាតិចិនម្នាក់ទៀត រងរបួសធ្ងន់ត្រូវ បានយកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត។

អធីការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងបន្តទៀត ថាមូលហេតុគ្រោះ ថ្នាក់ដោយសារ រថយន្តបានបត់ ឆ្វេងឆ្លងថ្នល់មិន បានមើលមុខក្រោយ ហើយម៉ូតូបើក ក្នុងល្បឿនលឿន  ចំណែកអ្នកបើក រថយន្តទុករថយន្ត ចោលចុៈរត់គេច ខ្លួនបាត់។

សពចិនសមត្ថ កិច្ចយកទៅទុក នៅវត្តរងចាំឲ្យក្រុម គ្រួសារមកយក ចំណែកម៉ូតូ និងរថយន្តន គរបាលយកទៅរក្សា ទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាល និមិត្ត រងចាំដោះស្រាយ​នៅពេលក្រោយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *