(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាល ខេត្តបន្ទាយមានជ័យ បានដាក់ផែនការ ដល់កំលាំង នគរបាលខេត្ត ស្តីពីការត្រៀមបង្ការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ របស់ ពលករខ្មែរ នៅស្រុកថៃ ពេលជិតចូលឆ្នាំខ្មែរ គាត់បានវិញ មកស្រុកខ្មែរ វិញរាប់រយ នាក់ក្នុង១ថ្ងៃៗ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ស្ថិតក្នុងឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងច្រករបៀងផ្សេងៗទៀត។
នៅយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២២នេះ កំលាំងវរសេនាតូច នគរបាលការពារព្រំ ដែនគោកលេខ ៨១៥ម៉ាឡៃ បានធ្វើការឃាត់ពលករ ខ្មែរបានចំនួន ១១៧នាក់ ស្រី៤៥នាក់ កុមារ១៤នាក់ មកពីខេត្តចំនួន ១១គឺ ១ខេត្តបន្ទាយមានជ័យ/ ៣៥នាក់ /២បាត់ដំបង ១៩នាក់ ៣./សៀមរាប /១៩នាក់ /៤.កំពង់ធំ ១១នាក់ ៥/.ពោធិសាត់ ២នាក់ ៦./កំពត ២នាក់៧./ប៉ៃលិន ១នាក់ /៨.ឧត្ដមានជ័យ ២នាក់ /៩.ព្រៃវែង ១៣នាក់១០/.កំពង់ចាម ៦នាក់ /១១.តាកែវ ៧នាក់។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា សព្វថ្ងៃនេះ ជម្ងឺកូវីដ. ១៩កំពុងរាតត្បាត ក្នុងប្រទេសកម្ពុជា ដូច្នេះគ្រប់អង្គភាព នគរបាលទាំងអស់ ត្រូវត្រៀមសម្រាប់ អន្តរាគមន៍ ដោះស្រាយទប់ស្កាត់ នូវការចម្លងមេរោគកូវីដ .១៩ ពីពលករខ្មែរ នៅប្រទេសថៃ ជិតចូលឆ្នាំ គាត់វិលមកស្រុខ្មែរដើម្បីចូករួមបុណ្យចូលឆ្នាំ ខ្មែរនៅពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ត្រូវត្រួតពិនិត្យ ស្រាវជ្រាវរក ឲ្យឃើញ ពលករខ្មែរណា ដែលសង្ស័យថា មានផ្ទុកជម្ងឺកូវីដ-១៩ និងអ្នកប៉ះពាល់ ដោយផ្ទាល់ ដោយប្រយោល ដើម្បីប្រគល់ជូន ក្រុមការងារសុខា ភិបាលធ្វើតេស្តរហ័ស ។
ត្រូវពង្រឹងកម្លាំង ទប់ស្កាត់បទល្មើស គ្រប់ប្រភេទតាម ខ្សែបន្តាត់ព្រំដែន ពលករខ្មែរ រួមទាំងជនបរទេសឆ្លងដែន ចេញ-ចូល ដោយខុសច្បាប់ ត្រូវឃាត់ធ្វើចត្តាឡីស័ក ។
ក្នុងករណីជន បរទេសមកពីថៃមិន ទាន់ចូលដល់កម្ពុជានោះ ត្រូវឲ្យត្រឡប់ទៅ វិញតាមផ្លូវដើម ដោយសហការជា មួយកម្លាំង សមត្ថកិច្ចចម្រុះ និងក្រុមការងារ សុខាភិបាល ។
នគរបាលត្រូវចាត់ វិធានការផ្សេងៗ ដែលមានការ ចាំបាច់ដើម្បីឆ្លើយតប និងទប់ស្កាត់ការ ឆ្លងរាលដាល ជម្ងឺកូវីដ.១៩ ចូលសហគមន៍ ផ្សេងៗទៀតត្រៀម កម្លាំង២៤ម៉/២៤ម៉ សម្រាប់អន្តរាគមន៍ ស្រុក.ក្រុង ដែលមាន ហានីភ័យកើត ឡើងជាយថាហេតុ ក្នុងករណីមាន ការឆ្លងជម្ងឺកូវីដ-១៩នេះ។
ក្នុងឱកាសនោះដែរ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ចំពោះមេខ្យល់ ដែលបានធ្វើ សកម្មភាពនាំឆ្លង ដែនដោយខុស ច្បាប់នាពេលនេះ មិនត្រូវអត់ឱនឲ្យ ឡើយត្រូវតែចាត់ ការតាមនិតិវិធី ច្បាប់ឲ្យបាន ហ្មឺងមាត់ផងដែរ ៕