ប្រសិតពិសេសរបស់ ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា បានជួបសវនាការ ជាមួយនាយឧត្តម សេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង

(ភ្នំពេញ)៖ ក្នុងនាមជាប្រេសិត ពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា បានជួបសវនាការ ជាមួយនាយឧត្តម សេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ ក្នុងដំណើរទស្សន កិច្ចការងារនៅសាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ា។

ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្តន៍ និងវឌ្ឍនភាពនៃការ ព្រមព្រៀងជាឯកច្ឆន្នប្រាំ ចំណុចរបស់អាស៊ាន ក្រោយពីដំណើរ ទស្សនកិច្ចរបស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុនសែន  កាលពីខែមករា ឆ្នាំនេះ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច លើកដំបូងនៃប្រេសិត ពិសេសរបស់ប្រធាន អាស៊ានស្ដីពី មីយ៉ាន់ម៉ា  មានគោលបំណង ដើម្បីបង្កើតលក្ខខណ្ឌ អំណោយផល ដើម្បីឈានទៅ ដល់ការ បញ្ចប់អំពើហិង្សា ក៏ដូចជាការ អត់ធ្មត់ឱ្យបានខ្ពស់ បំផុតពីគ្រប់ភាគី ទាំងអស់, ការចែកចាយជំនួយ មនុស្សធម៌ ដោយមាន ការគាំទ្រ និងសម្របសម្រួល ពីលេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌល សម្របសម្រួលអាស៊ាន ដើម្បី ជំនួយមនុស្សធម៌ និងការគ្រប់គ្រង គ្រោះមហន្តរាយ, និងលើកទឹកចិត្តឱ្យ មានកិច្ចពិគ្រោះ យោបល់/កិច្ច សន្ទនានយោបាយ ក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់។

ដំណើរទស្សនកិច្ចនេះ នឹងផ្អែកលើឯកសារ មូលដ្ឋាននៃកិច្ចព្រម ព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច របស់អាស៊ាន, លទ្ធផលនៃដំណើរ ទស្សនកិច្ចការងារ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២, លទ្ធផលនៃកិច្ច ពិភាក្សារវាង សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ មីង អោង ឡាំង និងលទ្ធផលនៃ កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេស អាស៊ាននាពេល ថ្មីៗនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *