រដ្ឋបាល រាជធានីភ្នំពេញ ចងទង់ជាតិ ប្រទេសជាមិត្ត ចំនួន៧៥ប្រទេស ដើម្បី អបអរ កិច្ច ប្រជុំកំពូល អាស៊ាន ដែល ព្រះ រាជាណាចក្រ កម្ពុជា ធ្វើ ជា ម្ចាស់ ផ្ទះ នា ពេល ខាង មុខ នេះ

(រាជធានីភ្នំពេញ)៖ រយៈ ពេល ជា ច្រើន ឆ្នាំ កន្លង មកហើយ ដដែលរាជធានីភ្នំពេញ ក៏ដូច ជា ព្រះ រាជា ណាចក្រ កម្ពុជា បានចងទង់ជាតិនៃ បណ្តាប្រទេសជាមិត្តនានា តាំងបង្ហាញ តាមបង្គោល ទង់ជាតិ នៅលើសួនច្បារ មាត់ទន្លេមុខ ព្រះបរមរាជវាំង ដើម្បី បញ្ជាក់ពីចំណង មិត្តភាព និង ជួយ លើកកម្ពស់ សោភ័ណភាព រាជធា នីភ្នំពេញ ផងដែរ ប៉ុន្តែ មួយ រយៈ ចុងក្រោយ នេះ ហាក់ មាន ការ អាក់ ខាន ។

នៅ ពេលនេះ គេ បានសង្កេតឃើញ ទង់ជាតិជាច្រើន ប្រទេស ត្រូវ បាន ចង និង បង្ហូត ឡើង លើជាថ្មី ម្តងទៀតបក់រវិចៗ នៅ លលើសួនច្បារប្របមាត់ ទន្លេ មុខ ព្រះ បរមរាជវាំង ចាប់ ពី សាលសន្និសីទ ចតុមុខ រហូត ដល់ រូប សំណាក តេជោ មាស និង តេជោយ៉ត រួមជា មួយការតុបតែង លម្អទាំងសួនច្បារ និងភ្លើង ពណ៌ផ្សេងៗទៀត របស់អាជ្ញាធរផងនោះ បានធ្វើឱ្យ រាជធានី ភ្នំពេញ កាន់តែមាន សម្រស់ មួយ កម្រិត ថែម ទៀត ។

ជាក់ ស្តែង កាលពីព្រឹកថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានី ភ្នំពេញបាន រៀបចំដាក់ បង្ហាញទង់ជាតិប្រទេស ជាមិត្តទាំងអស់ ឡើង វិញ នៅសួនច្បារមាត់ទន្លេ បន្ទាប់ពីបានផ្លាស់ ប្តូរមួយរយៈដើម្បី  ដាក់ជំនួសដោយ ទង់អាស៊ានក្នុងអំឡុង ពេលកម្ពុជាធ្វើជាម្ចាស់ ផ្ទះទទួលរៀប ចំកិច្ចប្រជុំ អាស៊ាននាពេលឆាប់ៗ ខាងមុខនេះ។

មន្ត្រី រដ្ឋបាល រាជធានីភ្នំពេញ បានឱ្យ ដឹង នៅ ថ្ងៃ ទី ២១ខែ មីនា នេះថា ដោយ មាន ការ ណែនាំ ពី អភិបាល រាជ ធានី ភ្នំពេញ ក្រុម ការងារ ររបស់លោកបានចង ទង់ជាតិតំណាង ប្រទេសជាមិត្ត នានាចំនួន៧៥ប្រទេស រួម ជាមួយ ការ តុបតែងលម្អនានា ដើម្បី ចូលរួមអបអរសាទរ កិច្ច ប្រជុំ អាស៊ាន ដែល រាជធានីភ្នំពេញ ក៏ដូច ព្រះ រាជ រាជាណា ចក្រកម្ពុជា ធ្វើ ជា ម្ចាស់ ផ្ទះ ។

លោក បាន បញ្ជាក់ ថា តាម ពិត ប្រទេស ដែល ជាសមាជិក អាស៊ាន មាន តែ១១ប្រទេស ទេ ប៉ុន្តែ ដោយ មាន ការ ណែនាំ ពី ថ្នាក់ លើ ក៏តម្រូវឱ្យចងទង់ ជាតិប្រទេសជា មិត្តចំនួន៧៥ ប្រទេស តែម្តង ទៅ ។

គួររំលឹកថា រយ:ពេលជាង ៤០ឆ្នាំកន្លងមកនេះ ផ្តើមចេញពីនយោបាយ ឈ្នះ ឈ្នះ ដែល ដឹកនាំ ដោយ សម្តេច អគ្គ មហា សេនាបតី តេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាជន កម្ពុជាសម្រេច នូវការផ្លាស់ប្តូរ សង្គមយ៉ាង ធំធេងដែលគ្មានអ្នក ណាអាចនឹក ស្មានដល់។

កម្ពុជាបានប្រែ ក្លាយពីវាលពិឃាដនៃ របបប្រល័យពូជសាសន៏ ,ពីសមរ ភូមិនៃសង្គ្រាម ដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែង ចែកទឹកដីក្លាយ ជាប្រជាជាតិមួយ ដែលមានសុខសន្តិភាព, សេរីភាព ,ឯកភាព ស្ថេរភាព និងអភិវឌ្ឍន៍ លើគ្រប់វិស័យធ្វើឱ្យ ជីវភាពប្រជាជនត្រូវ បានលើកកម្ពស់ឥត ឈប់ឈរ ពិសេសរាជធានី ភ្នំពេញកំពុងស្ថិត លើផ្លូវអភិវឌ្ឍន៍ ដ៏គួរឱ្យមោទនៈ ក្រោមចក្ខុវិស័យ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *