ឧក្រិដ្ឋជនប្រើល្បិច ជាក្រុមហ៊ុន97 ជាប្រយោជន៍ផ្ទាល់ខ្លួន កៀងគរប្រជាពលរដ្ឋ ឲ្យចូលកាប់ឈើ កំបន់បីខេត្តព្រះវិហារ ខេត្តកំពង់ធំនិង ខេត្តស្ទឹងត្រែង ជារៀងរាល់ថ្ងៃយប់ ដោយមិនរំខានមន្ត្រី ជំនាញពាក់ ព័ន្ធឡើយ

(ខេត្តព្រះវិហារ)៖ ប្រភពពីប្រជាពលរដ្ឋ បានប្រាប់មកឲ្យដឹងថា នៅក្នុងព្រៃឡង់ ស្រុករវៀងខេត្តព្រះ វិហារនិងស្រុក សណ្តាន់ខេត្តកំពង់ធំ បច្ចុប្បន្នមានក្រុម ឧក្រិដ្ឋជនកៀងគរ ឲ្យពលរដ្ឋចូលកាប់ ឈើព្រៃឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ចំណុចអូរងៀវ ឃុំដងកាំបិតស្រុក សណ្តាន់ខេត្តកំពង់ធំ ព្រៃរៀបរយស្រុក រវៀងខេត្តព្រះវិហារ នឹងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។

បើតាមប្រភពពីប្រ ជាពលរដ្ឋបានបន្តថា សព្វថ្ងៃគាត់ប្រាប់ថា បើខាងបរិស្ថានវិ ញចាប់តែគោយន្ត ដឹកឈើបន្តិចបន្ទួចទេ។

ចំណែកឡានកង់ដប់ និងឡានបែនដាក់ មួយដង 18ទៅ2០គីប ដឹករៀងរាល់ថ្ងៃយប់ មិនហានបង្ក្រាប ទេគឺឈរសម្លឹង មើលយកតែលុយ ដាក់ហោប៉ាវតែប៉ុណ្ណោះ។

ចំណែកឈ្មួញ ឈើជ្រកក្រោមស្លាក ក្រុមហ៊ុន 97 ឈចាំទិញឈើក្នុង ព្រៃឡង់ល្បីល្បាញ ជាយូរឆ្នាំមក ហើយពេលនេះ កំពុងធ្វើសកម្មភាព យ៉ាងសប្បាយជាមួយ នឹងអាជ្ញាធរក្នុងខេត្ត ទាំងមូលផងដែរបញ្ជាក់ ចំនុចដែរគេកាប់ យកឈើព្រៃឡង់។

ជាក់ស្តែងកាល យប់ពីថ្ងៃទី២១ខែ មីនា ឆ្នាំ២០២២ អង្គភាពសារពត៌មាន យើងទៅដល់ចំនុច ខាងលើ ពិតជាបានឃើញ ដូចបងប្អូនប្រជាពលរដ្ឋ រាយការណ៍យ៉ាង ពិតប្រកដមែន។

ហើយប្រភពមួយ ចំនួនទៀតលើកឡើងថា កាប់ឈើនៅតំបន់ព្រៃ អភិរក្សយ៉ាងអាណា ធិបតេយ្យគ្មាន អាជ្ញា មូលដ្ឋានគ្មានចំណាត់ ការសោះឡើយ។

ទាំងនេះគួរបញ្ជាក់បានថា អាជ្ញាធរនិងជំនាញ មិនបានសហការ ចូលរួមអនុវត្ត បទបញ្ជារបស់ ប្រមុខរាជរដ្ឋា ភិបាលនិងមិន បំពេញតួនាទីក្នុងដែន សមត្ថកិច្ចដែលខ្លួន ទទួលខុសត្រូវដែរកំពុង កើតមានបទល្មើស យ៉ាងពេញបន្ទុក ក្នុងខេត្តព្រះវិហារ មានឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណ អភិបាលខេត្ត ជាប្រធានតែគ្មាន ប្រសិទ្ធឡើយ ប្រហែលជាជន ល្មើសទាំងនោះមាន មន្តអាគមន៍អ្វីអាច បិទបាំងមិនឲ្យ ឯកឧត្តមដឹក។

ប្រជាពលរដ្ឋសំណូម ពរដល់ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកង យុទ្ធពលខេមរៈ ភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលជាប្រធាន គណកម្មាធិការជាតិ បង្ក្រាបធនធាន ធម្មជាតិសូមឯកឧត្តម ដាក់កាសើបអង្កេត ផងទានបើពុំដូច្នោះទេ ព្រៃឡង់នឹងត្រូវ រលាយថ្ងៃខាងមុខ ជាក់ជាពុំខានឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *