សម្តេចតជោ ហ៊ុនសែន ៖ ការផ្ទេរមុខងារទៅ ថ្នាក់មូលដ្ឋាន រយៈពេល២ឆ្នាំ កន្លងមកនេះ ជាបទពិសោធន៍ ជោគជ័យនៃការ ប្រយុទ្ធប្រឆាំងនឹង ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការបែងចែកមុខងារ ព្រមទាំងការងារផ្ទេរ តួនាទីកាន់តែច្រើនទៅ ថ្នាក់មូលដ្ឋាន រយៈពេល២ឆ្នាំកន្លង មកជាបទពិសោធន៍ ដ៏ជោគជ័យ នៃការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។

សម្តេចតេជោ មានប្រសាសន៍បែប នេះក្នុងឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នារសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាស៍ឱ្យដឹងថា “ការបែងចែកមុខងារ ព្រមទាំងការងារ ផ្ទេរតួនាទីកាន់តែច្រើន ទៅថ្នាក់មូលដ្ឋាន រយៈពេល២ឆ្នាំកន្លង មកជាបទពិសោធន៍ដ៏ជោគជ័យ នៃការប្រយុទ្ធ ប្រឆាំងនឹងការឆ្លង រីករាលដាលនៃ ជំងឺកូវីដ-១៩ ប៉ុន្តែប្រសិនបើអ្វីៗ ត្រូវរង់ចាំនៅថ្នាក់ជាតិ ហើយថ្នាក់ មូលដ្ឋានមិនបាន ធ្វើសកម្មភាពទៅតាម ទំហំនៃការងារ នឹងការឆ្លើយតប បន្ទាន់ទេនោះ គឺយើងមិនអាច គ្រប់គ្រងកូវីដ១៩ បានជោគជ័យតាម របៀបសព្វថ្ងៃបាន នោះទេ ព្រោះជំងឺរាតត្បាត នេះធ្ងន់ធ្ងរពេក ហួស ពីលទ្ធភាពដែល គ្រប់គ្រង”។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា “ដោយសារតែយើង បានផ្ទេរមុខងារ ព្រមទាំងបែង ចែកមុខងារ ទៅដល់មូលដ្ឋាន ហើយមូលដ្ឋាន បានប្រឹងប្រែងយ៉ាង ខ្លាំងក្នុងការឆ្លើយតប ទើបបានជាមូល ដ្ឋាននៃខេត្តមួយចំនួន មិនមានករណី ឆ្លងនោះទេក្នុងមួយថ្ងៃៗ។

ចំណុចនេះមិនមែន បានមកពីថ្នាក់ជាតិ ទាំងអស់នោះទេ តែថ្នាក់ជាតិបាន ផ្តល់មធ្យោបាយ ផ្តល់សិទ្ធិអំណាចឱ្យ មូលដ្ឋានចាត់ចែង នោះហើយ ដែលនេះជាបទ ពិសោធន៍ជោគជ័យ ទទួលបានពីការដោះស្រាយ ពង្រឹងឱ្យថ្នាក់មូល ដ្ឋានចេះគ្រប់គ្រង និងទទួលខុស ត្រូវកាន់តែខ្ពស់។

ក្នុងឱកាសនោះដែរ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ បន្ថែមទៀតថា “ក្នុងពេលដែល ថ្នាក់មូលដ្ឋាន ទទួលខុសត្រូវ យើងបានឃើញ ថាថ្នាក់មូលដ្ឋាន មួយចំនួនខ្វះកម្លាំង និងធនធាន ហេតុដូច្នេះទើបយើង ត្រូវរៀបចំ វិសោធន កម្មច្បាប់ដើម្បី កំណត់ចំនួនអ្នក ទទួលខុសត្រូវក្នុង ក្របខណ្ឌគណៈ អភិបាលខេត្ត និងស្រុកផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ការផ្ទេរការងារទៅ ថ្នាក់មូលដ្ឋានជាបទ ពិសោធន៍ដ៏ល្អ ដែលចាំបាច់ត្រូវ តែជំរុញនៅពេល ខាងមុខ ព្រោះយើងមិន អាចធ្វើអ្វីៗនៅតែថ្នាក់ជាតិ ហើយថ្នាក់មូល ដ្ឋានមិនធ្វើអ្វីនោះទេ”៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *