លោកជំទាវកិត្តិសង្គ ហបណ្ឌិត ម៉ែន សំអន ៖ ប្រជាពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅក្រុងបាវិត បានទទួលជំនួយសង្គ្រោះបន្ទាន់ក្នុង អំឡុងពេលកូវីដ១៩

(ខេត្តស្វាយរៀង)៖ លោកជំទាវកិត្តសង្គ ហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជា អធិបតីក្នុងពិធី ចែកអង្ករជំនួយ សង្គ្រោះបន្ទាន់ជូនដល់ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដែលរងផលប៉ះ ពាល់ដោយសារ ជំងឺកូវីដ-១៩ ចំនួន ១០០គ្រួសារ នៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គ ហបណ្ឌិត បាននាំមកនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំង ទ្វេរតែងតែមានមនោស ញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួម ជាតិទាំងអស់នៅ គ្រប់ទីកន្លែង ទូទាំងប្រទេសកម្ពុជា ដោយមិនទុក្ខឲ្យអ្នកណា ស្លាប់ដោយសារអត់ អាហារនោះទេ  ។

លោកជំទាវកិត្តិ សង្គហបណ្ឌិត បានថ្លែងអំណរគុណ ដល់បណ្តាប្រទេស ម្ចាស់ជំនួយ រួមមាន ជប៉ុន ចិន និងកូរ៉េ ដែលបានផ្តល់ ជំនួយជាស្បៀង តាមរយៈ កិច្ចព្រមព្រៀងអាស៊ាន បូកបីស្តីពីការត្រៀមបម្រុង អង្ករសង្គ្រោះបន្ទាន់ ។

ក្នុងនោះលេខាធិការ ដ្ឋានស្បៀងម្រុងសង្គ្រោះ បន្ទាន់អាស៊ានបូក៣ បានឯកភាពលើ សំណើរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន សាធារណៈរដ្ឋ កូរ៉េជាម្ចាស់ជំនួយ បានផ្គត់ផ្គង់អង្ករចំនួន ៣០០តោន ដល់កម្ពុជា និងមានការឯក ភាពពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ជាគោលការណ៍ លើ ការចែកអង្ករ ទាំងនេះ ជូនដល់ប្រជាពល រដ្ឋក្រីក្រចំនួន ៧.៥០០គ្រួសារ ក្នុងខេត្តចំនួន៧ ខេត្ត គឺ  ត្បូងឃ្មុំចំនួន ១.០០០គ្រួសារ បាត់ដំបងចំនូន ១.០០០គ្រួសារ បន្ទាយ មានជ័យចំនួន ១.៥០០គ្រួសារ ឧត្តរមានជ័យចំនួន ១.០០០គ្រួសារ សៀមរាបចំនួន ១.០០០ គ្រួសារ និងខេត្តកំពង់ចាម ចំនួន ១.០០០គ្រួសារ និងខេត្តស្វាយរៀងចំនួន ១.០០០គ្រួសារ ក្នុងនោះក៏ត្រូវបាន បែងចែកទៅតាម បណ្តាក្រុងស្រុក ទៅតាមកាល វិភាគផងដែរ ។

លោកជំទាវក៏បានក្រឿន រំលឹកប្រជាពលរដ្ឋទាំង អស់ត្រូវចេះថែទាំសុខភាព ដោយត្រូវប្រកាន់ ខ្ជាប់នូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ ការរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងយាយីអាយុ ជីវិតមនុស្ស នៅទូទាំងពិភពលោក និងរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី និងត្រូវចូលរួម គោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។

អំណោយដែលបាន ផ្តល់ជូនប្រជាពលរដ្ឋ ១០០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ១បាវ ៤០គីឡូក្រាម ម៉ាស់ ១ប្រអប់ និងថវិកា ៥ម៉ឺនរៀល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *