សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងពីមូលហេតុសំខាន់ៗធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជា ផ្លូវការកម្ម វិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ប្រារព្ធនៅ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ពិធីនេះ មានគោលបំណង ប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជា ផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ  ដំណាក់កាលទី២ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាល បានអនុម័តកាលពី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការ យល់ដឹងឲ្យបាន ទូលំទូលាយក្នុង ចំណោមអ្នកពាក់ ព័ន្ធនានា បង្កើនការទទួលខុសត្រូវ និងការចូលរួមគាំ ទ្រដល់ការអនុវត្តកម្ម វិធីជាតិ ដំណាក់កាលទី២នេះ។

សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកជូនអង្គ ពិធីអំពីមូលហេតុសំខាន់ៗ និងកិច្ចដំណើរការ នៃការអនុវត្ត កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅក្នុងប្រទេសកម្ពុជា និងកំណត់សម្គាល់ អំពីប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈ ដែលក្នុងនោះប្រព័ន្ធ គ្រប់គ្រងតាមបែបវិមជ្ឈ ការពិតជាមានគុណ សម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួល ខុសត្រូវ និងភាពជាម្ចាស់ ទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិដែលស្ថិត នៅកៀកជិតប្រជាពលរដ្ឋ ដើម្បីធ្វើសេចក្ដីសម្រេច ចិត្តក្នុងការផ្តល់ សេវាសាធារណៈ ចាំបាច់នានា ដោយផ្ទាល់ជូន ប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ចរបស់ខ្លួន។

សម្ដេច បានបន្តថា និយាយដោយសាមញ្ញ គឺរដ្ឋបាលដែល នៅកៀកជិត ប្រជាពលរដ្ឋ អាចដឹងសុខទុក្ខ  និងតម្រូវការពិត ប្រាកដរបស់ប្រជា ពលរដ្ឋបានយ៉ាងច្បាស់ និងត្រឹមត្រូវជាង រដ្ឋបាលដែលនៅ ឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ ក្រោមជាតិទាំងនេះក៏ អាចរៀបចំផែនការ អាចមានមធ្យោបាយ ដោះស្រាយបញ្ហា ប្រឈមនានា និងអាចធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹម ត្រូវក្នុងការឆ្លើយតប ទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ ប្រជាពលរដ្ឋបាន យ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមស្ថានភាព ជាក់ស្តែងដែលមានលក្ខណៈ ខុសគ្នាៗនៃមូលដ្ឋាននីមួយៗ»។

សម្ដេចក្រឡាហោម ស ខេង បានបន្តគូសបញ្ជាក់អំពី មូលហេតុសំខាន់ៗ ធំៗចំនួន៣ ដែលរាជរដ្ឋាភិបាល សម្រេចចិត្តរៀបចំ និងអនុវត្តប្រព័ន្ធ គ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា រួមមាន ទីមួយគឺដើម្បីពង្រឹង និងពង្រីកលទ្ធិ ប្រជាធិបតេយ្យសេរី ពហុបក្សតាមរយៈការ បោះឆ្នោតជ្រើស រើសក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលមានការចូល រួមពីគណបក្ស នយោបាយជា ច្រើន ដើម្បីពង្រឹង «សន្តិភាពស្ថេរ ភាពនយោបា» សម្រាប់ជាកាលានុវត្តភាព ក្នុងការកសាងជាតិឡើងវិញ។

មូលហេតុទីពីរ ត្រូវបានសម្ដេចបន្ត ថាដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃ ការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរ នូវសិទ្ធិអំណាច មុខងារ ធនធាន និងការ ទទួលខុស ត្រូវទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិដែលនៅ កៀកជិតប្រជាពលរដ្ឋ ហើយមូលហេតុ ទីបីគឺដើម្បីជំរុញ និងលើកកម្ពស់ ការចូលរួមនានានៅ មូលដ្ឋានតាមរយៈ ការបំផុស ឱ្យមាននូវគំនិត ផ្តួចផ្តើម និងច្នៃប្រឌិត ដ៏សម្បូរណ៍បែប នៃការដឹកនាំរបស់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងការចូល រួមមតិយោបល់ និង ការផ្ដល់មូលនិធិនា នារបស់ប្រជាពល រដ្ឋនៅក្នុងការ អភិវឌ្ឍមូល ដ្ឋាននីមួយៗ។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់អំពី សមិទ្ធផលធំៗ ពីរដែលសម្រេចបាន ឆ្លើយតបទៅនឹង ចក្ខុវិស័យនៃកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមមានទីមួយ ផ្អែកលើការ សម្របសម្រួល ឯកភាពស្រុះស្រួល គ្នាខាងនយោបាយ បានរៀបចំធ្វើការបោះ ឆ្នោតដោយផ្ទាល់ និងមិនផ្ទាល់តាម គោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទីពីរ គឺការសម្រេច បាននូវការលើក កម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្តល់ សេវាសាធារណៈ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការផ្ទេរ មុខងារ និងធនធានក្នុង វិស័យអាទិភាព នានាជាបណ្ដើរៗ ទៅឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ។

សម្ដេចក៏បានកត់សម្គាល់ ផងដែរអំពីបញ្ហា ប្រឈមដែលត្រូវ រួមគ្នាពិនិត្យ និងដោះស្រាយ ដូចជាការធានាឱ្យ មានការស្រុះស្រួល មូលគំនិតគ្នាអំពីការ អនុវត្តគោលន យោបាយវិម ជ្ឈការ និងវិសហមជ្ឈ ការ រចនាសម្ព័ន្ធ និងប្រព័ន្ធនៅ មិនទាន់មានលក្ខណៈ សមស្រប ការចូលរួមរបស់ សង្គមស៊ីវិល និងវិស័យឯកជន នៅពុំទាន់ពេញលេញ និងមាននិរន្តរភាព ខណៈការធ្វើឱ្យមាន ការផ្លាស់ប្ដូរ ផ្នត់គំនិត និងរបៀបរបប បំពេញការងាររបស់ មន្ត្រីទៅតាមបែបបទ ថ្មីនៃកំណែទម្រង់ក៏ជា បញ្ហាប្រឈមដ៏សំខាន់ មួយដែលតម្រូវឱ្យ បន្តប្រើប្រាស់ពេល វេលាបន្តទៀតដើម្បី ដោះស្រាយផងដែរ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក៏បានមាន ប្រសាសន៍អំពីអំពីចក្ខុ វិស័យចម្បងៗមួយ ចំនួននៃកម្មវិធី កំណែទម្រង់ ដំណាក់កាលទី២នេះ ដែលចក្ខុវិស័យនោះ ពាក់ព័ន្ធនឹងការរៀប ចំរចនាសម្ព័ន្ធ និងមុខងាររបស់ រដ្ឋបាលថ្នាក់ ក្រោមជាតិ, ការគ្រប់គ្រង និងការអភិវឌ្ឍ ធនធានមនុស្ស របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ធនធានមនុស្ស, ធនធានហិរញ្ញវត្ថុ របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ និងការលើក កម្ពស់គុណភាព នៃការផ្តល់សេវា និងគណនេយ្យ ភាពរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ។

សម្ដេចបានសង្កត់ ធ្ងន់ថាចាំបាច់ទាមទារ ឱ្យមានការចូលរួមចំណែក យ៉ាងសកម្មពី គ្រប់តួអង្គពាក់ ព័ន្ធនានាទាំង ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការសង្គម ស៊ីវិល អ្នកពាក់ព័ន្ធនានា ជាពិសេសប្រជា ពលរដ្ឋរបស់យើង ដោយផ្តោត លើអភិក្រម រួមគិត រួមធ្វើ និងរួមទទួល ខុសត្រូវសំដៅធ្វើ ឲ្យប្រជាពលរដ្ឋ ទទួលបានសេវា សាធារណៈ ប្រកបដោយ គុណភាពនិង ប្រសិទ្ធភាព និងទទួលបាន ផលប្រយោជន៍ ពីការអភិវឌ្ឍមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ដើម្បីធានាដល់ការ សម្រេចនូវចក្ខុវិស័យ គោលបំណង គោលដៅ និងលទ្ធផលរំពឹង ទុកនានាដែលបានកំណត់ ក្នុងកម្មវិធីជាតិ ដំណាក់កាលទី២នេះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប បានបង្ហាញ សេចក្ដីសង្ឃឹម យ៉ាងមុតមាំថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាន រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធនានា បងប្អូនប្រជាពល រដ្ឋទាំងអស់នឹងបន្ត ចូលរួមឲ្យកាន់ តែសកម្ម ប្រកបដោយផ្លែផ្កា ថែមទៀតទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យ ពាក់ព័ន្ធនានា ក្នុងការជំរុញការ អនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២នេះឲ្យ សម្រេចបានជោគជ័យ តាមផែនការដែល បានគ្រោងទុក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *