លោកឧត្ដមសេនីយ៍ទោ ហួត សុធី និងសហការី នាំយកនូវថវិកាចូលរួមបុណ្យសព លោកឧត្ដមសេនីយ៍ត្រី ព្រហ្ម សំអាត អតីត ស្នងការរងផែន ការងារនគរបាលព្រហ្មទណ្ឌ

(ខេត្តឧត្ដរមានជ័យ)៖ នៅរសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈ កម្មាធិការមូលដ្ឋាន សមាគមមិត្ត នគរបាលជាតិកម្ពុជា ខេត្តឧត្ដរមានជ័យ អមដំណើរដោយ សហការី បានអញ្ជើញនាំ យកនូវថវិកា ទៅចូលរួមបុណ្យសព លោកឧត្ដមសេនីយ៍ត្រី ព្រហ្ម សំអាត អតីត ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ ដែលទទួលមរណភាព កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ (ដោយរោគគាពាធ) ។

ការប្រគល់ថវិការ ជូនគ្រួសារសពរួមមាន ថវិកាសមាគមនមិត្ត នគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀលគត់) និងថវិកាចូលរួម ចាប់មគ្គផល របស់កងម្លាំងចំណុះ ស្នងការដ្ឋាន នគរបាលខេត្ត ចំនួន៥,២០០,០០០៛ (ប្រាំលានម្ភៃ ម៉ឺនរៀលគត់) ជូនលោកស្រី ងួន លាងហួយ ត្រូវជាភរិយានៃសព និងក្រុមគ្រួសារ នៅបុរីរតនៈ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ លោកស្នងការ ក៏បានសម្តែងនូវ មនោសញ្ចេតនា ក្តុកក្តួល អាឡោះអាល័យ ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ត្រី ព្រហ្ម សំអាត ដែលជាប្ដី ជាឪពុក និងជាលោកតា ដ៏ល្អនៃគ្រួសារសព ជាការសោកស្តាយ ជាទីបំផុត ដែលកន្លងមក លោក បានចូលរួមចំណែក ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ នៅមូលដ្ឋានបាន យ៉ាងល្អប្រសើរ និងសូមគោរពជូនពរ ឲ្យវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភព។

ទន្ទឹមគ្នានោះគ្រួសារសព ក៏បានសម្តែងនូវការ គោរពថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំនគរ បាលគ្រប់ជាន់ថ្នាក់ ពិសេសលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ដែលតែងតែយកចិត្តទុក ដាក់ចំពោះមន្ត្រី ក្រោមឱវាទ និងសូមជូនពរឲ្យជួប ប្រទះតែពុទ្ធពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *