(ខេត្តបន្ទាយមានជ័យ)៖ វេនទី១២ហើយ លោក គឹងវណ្ណះអភិបាលរងខេត្ត តំណាងឲ្យ លោកអ៊ុំ រាត្រីអភិបាលខេត្ត បន្ទាយមានជ័យ លោកប្រធានមន្ទីរនិង ពុទ្ធបរិស័ទជា ច្រើនរយនាក់ មកពី គ្រប់ ទិសទីបានចូល រួមកាន់បិណ្ឌវេន ទី១២នេះដើម្បី យកបច្ច័យទៅកសាង ព្រះវិហារក្នុង វត្តបន្តដែលប្រ ព្រឹត្យនៅថ្ងៃទី២៤ និងទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្នុងពិធីភ្ជុំបិណ្ឌ១៥ ថ្ងៃនោះប្រជាពល រដ្ឋបានរៀបចំចង្ហាន់ បិណ្ឌ បាតយកមកប្រគេន ព្រះសង្ឃដែលគង់ចាំព្រះ វស្សានៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នេះយ៉ាងច្រើនកុះ ករក្នុងនោះលោក គឹងវណ្ណះបាន ចូរួមរាប់បាត្រ វេរប្រគេន បច្ច័យ ទេយ្យវត្ថុនិងទេយ្យ ទានដ់ព្រសង្ឃផងដែរ។
ក្នុងវេនទី១២នោះ លោកគឹងវណ្ណះបាន មានប្រសាសន៍ថា សព្វថ្ងៃនេះប្រទេស ជាតិយើងបាន គ្រប ដណ្តប់ដោយម្លប់ សុខសន្តិភាព សេរីភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលដែល មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាក្នុងកាន់ បិណ្ឌនោះបងប្អូន ប្រជាពលរដ្ឋទូទាំង ប្រទេសកំពុង រួតរះម្នីម្នា ត្រៀមរៀបចំធ្វើដំណើរ ទៅកាន់ស្រុកកំណើត និងខ្លះទៀតទៅកាន់ ទីវត្តអារាមរៀង ៗខ្លួន ប្រកបដោយបីតិ សោមនស្សយ៉ាង ក្រៃលែង ដើម្បីចូលរួម ពិធីកាន់បិណ្ឌ និងឆ្លង បុណ្យភ្ជុំបិណ្ឌតាម បែបប្រពៃណីព្រះពុទ្ធ សាសនាដែលដូនតា យើងបានគោរពប្រណិប័ត ន៍ជាយូរ លង់មកហើយ។
ក្នុងនាមលោកជាអភិបាល រងខេត្តលោកបាន ជូនពរឲ្យបងបងប្អូន ពុទ្ធបរិស័ទនៅទូទាំ ខេត្ត បន្ទាយមានជ័យ ទាំងអស់និងជនរួម ជាតិទាំងនៅទីជិត ទីឆ្ងាយគ្រប់ៗគ្នាឲ្យទទួល បាននូវសេចក្តីសុខ សេចក្តីចម្រើន ឈ្នះអស់មារសត្រូវ រោគាព្យាធិ ចម្រុងចម្រើនតរៀងទៅ និងជាពិ សេស ធ្វើដំណើរទៅកាន់ទីជិត ឆ្ងាយឲ្យប្រកបតែសុខ សុវត្ថិភាពគ្រប់ៗក្រុមគ្រួសារ និងសូមប្រកាន់យក នូវធម៌ទាំង៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។
លោកបានថ្លែងអំណរ គុណជូនចំពោះសមាជិក សមាជិកាក្រុមការងារ គ្រប់លំដាប់ថ្នាក់ អាជ្ញា ធរមូលដ្ឋាន បងប្អូនពុទ្ធបរិស័ទ ទាំងអស់ដែលបាន សហការរៀបចំពិធីកាន់ បិណ្ឌនាថ្ងៃនេះបាន ល្អប្រសើរ បរិបូរណ៍សមរម្យ និងសូមទទួលយកនូវពរសព្វ សាធុការផលានិសង្ស ផលបុណ្យតាមសទ្ធារៀងៗខ្លួន។
លោកបានបញ្ជាក់ទៀត ថាបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យ ប្រពៃណី ទំនៀមទម្លាប់ជំនឿ សាសនាជាលំ ដាប់លំដោយ និងបានឧទ្ទិសកុសល ផលបុណ្យជូនដល់ដួង វិញ្ញាណក្ខន្ធ ឧបការីជន ជីដូន ជីតា ញាតិទាំង៧សន្តាន ដែលបានចែកឋាន និងបុព្វបុរសស្នេហា ជាតិដែលបានលះ បង់ជីវិតដើម្បីជាតិ មានតុភូមិ និងប្រជាជន សូមឲ្យបានទៅសោយ សុខក្នុងសុគតិភពតរៀងទៅ។
គួបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌនេះ គេចាប់ផ្តើមធ្វើវេនបុណ្យ ទី១នៅថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបិណ្ឌ ធំបញ្ចប់កម្មវិធីភ្ជុំ បិណ្ឌនេះ តែម្តង។
បញ្ចប់កម្មពិធីបុណ្យ លោកគឹងវណ្ណះ បានប្រគេនឋវិកាចំនួន ៦លាន៨សែនជូន ដល់ព្រះ ចៅ អធិការក្នុងនោះ លោកបានប្រគេន ព្រះសង្ឃក្នុងវត្ត៨៦ អង្គក្នុង១អង្គ២ម៉ឺនរៀល និងប្រជា ពល រដ្ឋចូលរួមកាន់បិណ្ឌ បានសារុងម្នាក់១ ពីលោកគឹង វណ្ណះផងដែរ៕