ស្រវឹងស្រា បើកក្នុងល្បឿនលឿន ជ្រុលទៅបុកផ្ទះពលរដ្ឋ រងរបួសធ្ងន់ក្មេងស្រីម្នាក់

(ខេត្តឧត្តរមានជ័យ)៖ បុរសម្នាក់បើកបរ ក្នុងស្ថានភាពស្រវឹង ដោយល្បឿនលឿន គ្របគ្រងស្មារតីមិនបាន ជ្រុលទៅបុកផ្ទះ ប្រជាពលរដ្ឋ នៅវេលា ម៉ោង ២០ និង ៣០ នាទី យប់ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ នៅលើ កំណាត់ ផ្លូវជាតិ លេខ ២៦២៥ នៅ ចំណុច ផ្លូវបំបែក កែង ស្ថិតនៅ ភូមិ ស្វាយចេក ឃុំ ថ្លា ត ស្រុក អន្លង់វែង ខេត្តឧត្ដរមានជ័យ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង ដោយ រថយន្ត Lexus RX300 បើកបរ ក្នុងស្ថានភាព ស្រវឹង បត់ កែង មិនទាន់ ជ្រុល ទៅបុក ចូល ផ្ទះ របស់ ពលរដ្ឋ ឈ្មោះ យ៉ុង អេ ម ភេទ ប្រុស អាយុ ៥៤ ឆ្នាំ ប្រពន្ធ ឈ្មោះ ហៀ ង សារី ន អាយុ ៥១ ឆ្នាំ រស់នៅ ភូមិ ឃុំ ភូមិ ឃុំ កើតហេតុខាងលើ បានបណ្តាលឱ្យ រងរបួស កូន ម្ចាស់ផ្ទះម្នាក់ ដែល កំពុង ងូតទឹក ក្នុង បន្ទប់ទឹក ឈ្មោះ អេ ម ឆវី ភេទ ស្រី អាយុ ១១ ឆ្នាំ រងរបួស ធ្ងន់ ត្រង់ ផ្ទៃមុខ បាក់ដៃ ខាងស្ដាំ និង ខូចខាត ផ្ទះមួយ ចំណែក ។

សមត្ថកិច្ច បានឲ្យដឹង ថា ជនបង្កជា អ្នកបើកបរ រថយន្ត ឈ្មោះ ឡេ ន ណូ រុន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិ ពពេល ឃុំ ផ្អាវ ស្រុក ត្រពាំង ប្រាសាទ ខេត្ត ឧ ត្ត រ មានជ័យ បើកបរ រថយន្ត ម៉ាក Lexus RX300 ពណ៌ ស្ករ សេរី ឆ្នាំ ១៩៩៩ ពាក់ ស្លាក លេខ ភ្នំពេញ ២Q-៩១២២ មិន រងរបួស រថយន្ត រង ការខូចខាត ធ្ងន់ ផ្នែក ខាងមុខ។ បច្ចុប្បន្ន ជនរងគ្រោះ បញ្ជូន ទៅកាន់ មន្ទីរពេទ្យបង្អែក ស្រុក ចំណែក អ្នកបើកបរ និង ដកហូត វត្ថុតាង ឃាត់ខ្លួន និង យកមក រក្សាទុក នៅ អធិការដ្ឋាន នគរបាល ស្រុក ដើ ម្បី ចាត់ ការបន្ត តាម នីតិ វិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *