នគរបាលការពា រព្រំដែនគោក លេខ៨១៥ ជួបពិភាក្សាគ្នាជា មួយទាហាន ឈុតខ្មៅថៃ ពង្រឹងកិច្ចសហ ប្រតិបត្តិការបង្ក្រាប បទល្មើសតាមព្រំដែន!

(ខេត្តបន្ទាយមានជ័យ)៖ ក្រោមការដឹកនាំនិង ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជដល់កងកម្លាំង នគរបាលតាមព្រំដែន ត្រូវមានទំនាក់ ទំនងជាមួយអាជ្ញាធរ និងសមត្ថកិច្ចថៃតាមព្រំដែន និងត្រូវពង្រឹងការទប់ ស្កាត់រាល់បទល្មើស តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ កម្លាំងនគរបាល ក្រោមឱវាទបានអនុវត្តន៍ យ៉ាងយកចិត្តទុកដាក់ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។

នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ នេះលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវ រសេនាតូចការពារ ព្រំដែនគោកលេខ៨១៥  លោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ បានដឹកនាំកម្លាំង៧នាក់ សហការជាមួយ កម្លាំងយោធាផ្នែកសឹក រងស្រុកម៉ាឡៃចំនួន ០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកង អនុសេនាធំទី១ បានជួបពិភាក្សា ការងារជាមួយទាហាន (ព្រាន) ឈុតខ្មៅថៃ កងអនុសេនាធំ ១៣០៥ ដែលឈរជើង ដឹកនាំដោយលោក វរសេនីយ៍ត្រី សូរ៉ាត់ យាន់មួបាន ។

ជំនួបពិភាគ្សាទ្វេភាគី រវាងកងទ័ពកម្ពុជា-ថៃ ថ្ងៃនេះ គឺធ្វើឡើងដើម្បីបង្កើន ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាទៅ វិញទៅមក និងបានប្តេជ្ញារួមគ្នា ទប់ស្កាត់បទល្មើស តាមព្រំដែន ទាំងបទល្មើសសេដ្ឋកិច្ច បទល្មើសជួញ ដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងពលករឆ្លងដែន ដោយខុសច្បាប់ជាដើម ។

ពិធីនេះធ្វើនៅចំណុច មាត់អូរព្រំដែន (ទឹកដីថៃ) ស្ថិតក្នុងភូមិឃុតហុីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *