ក្រុមរត់ពន្ធម៉ូតូឆ្លងដែន ផ្តួលម៉ូតូចោលរត់ឆ្លងព្រំដែន ពេលទាហានថៃតាមប្រមាញ់

(ប្រទេសថៃ)៖ ម៉ូតូស្កូបពីចំនួន ៥ គ្រឿង ត្រូវបានទាហានថៃ រឹបអូស បន្ទាប់ពីក្រុមរត់ ពន្ធម៉ូតូឆ្លងដែន មួយក្រុម បានផ្តួលចោល ប្រហែល៤០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន ហើយរត់គេចខ្លួន ចូលព្រៃក្នុង អូរព្រំដែន បាត់ស្រមោល។

ករណីនាំមូ៉តូគេច ពន្ធឆ្លងដែននេះ បានកើតឡើង នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចថាប់សេរី ក្នុងភូមិ១២ ឃុំទ័ពស្តេច ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដោយការដេញ ស្ទាក់នេះបានធ្វើឡើង ដោយទាហាន ឈុតខ្មៅលេខ១២។

ដំបូងឡើយខណៈ ដែលសមត្ថកិច្ចថៃ កំពុងធ្វើការល្បាត តាមខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ក៏បានឃើញ មនុស្សមួយក្រុម កំពុងជិះម៉ូតូម្នាក់១គ្រឿង តាមបណ្តោយផ្លូវសេរីភិន រូចបត់ចុះតាម ចំការដំឡូងមី របស់ ប្រជាពលរដ្ឋ ដោយក្នុងក្នុងទិសដៅ ឆ្ពោះទៅកាន់ខ្សែ បន្ទាត់ព្រំដែន កម្ពុជា ព្រោះនៅ ប្រហែល៤០០ ម៉ែត្រប៉ុណ្ណោះ​ នឹងដល់ខ្សែបន្ទាត់ ព្រំដែនហើយ។

ដោយមានការសង្ស័យ ទាហានថៃបានចេញ ស្ទាក់ដើម្បីឃាត់សាកសួរ ប៉ុន្តែក្រោយពីបាន ឃើញកម្លាំង សមត្ថកិច្ចភ្លាម ពួកគេទាំង៥នាក់ បានផ្តួលម៉ូតូលើ ដីចំការដំឡូង ហើយរត់គេចខ្លួន ចូលទៅក្នុងព្រៃ នៃអូរព្រំដែន បាត់ស្រមោល ដោយម្នាក់ៗបាន បញ្ចេញសំនៀង ជាភាសារខ្មែរ ទើបទាហានថៃ ប្រមូលម៉ូតូទាំង៥គ្រឿង យកទៅទុកប្រគល់ អោយជំនាញចាត់ ការតាមនីតិវិធី។

ម៉ូតូទាំង៥គ្រឿង គឺម៉ាកស្កូបពី ទាំងអស់ និងមានស្លាកលេខថៃ ចំនួន២គ្រឿង ឯ៣គ្រឿងទៀត គ្មានស្លាកលេខ និងមានព៌ណ ស-ជម្ពូ ១គ្រឿង ព៌ណប្រផេះ-លឿង ១គ្រឿង ព៌ណក្រហម ១គ្រឿង ព៌ណ ក្រហម-ជម្ពូ ១គ្រឿង និងព៌ណ ប្រផេះ-ជម្ពូ ១គ្រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *