ស្ត្រីម្នាក់ដកដំឡូងមី នៅចំការរបស់ខ្លួន ស្រាប់តែក្តៅស្អុះក៏ ចុះទៅងូតទឹកស្រះ បណ្ដាលឲ្យលង់ ស្លាប់

(ខេត្តប៉ៃលិន)៖ ស្ត្រីម្នាក់ត្រូវគេប្រទះ ឃើញស្លាប់នៅក្នុង ទឹកស្រះ ខណៈនាំប្ដីទៅដក ដំឡូងមីនៅក្នុ ងចំការរបស់ខ្លួន លុះមានអារម្មណ៍ ថាក្តៅស្អុះ ក៏ចុះទៅងូតទឹក ក្បែរច្រាំងស្រះ ដែលមានជម្រៅ ជ្រៅជាង២ម៉ែត្រ ដោយមិនប្រយ័ត្នក៏ រអិលជើងធ្លាក់ ចូលទៅក្នុងទឹកជ្រៅ បណ្ដាលឲ្យលង់ស្លា ប់តែម្តង។ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង០៩ និង០០នាទីព្រឹកថ្ងៃ ទី២៤ ខែមីនាឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិបាយ សី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។

ប្រភពព័ត៌មាន បានឲ្យដឹងថា សពស្ត្រីខាងលើមាន ឈ្មោះ ថោង ស្រីមុំ អាយុ ៣៤ឆ្នាំ រស់នៅភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញស្ត្រីខាង លើបាននាំប្ដី របស់ខ្លួនទៅដក ដំឡូងមីនៅក្នុង ចំការក្បែរទឹកស្រះ មួយកន្លែងនោះ តាំងពីព្រឹករហូត ដល់ម៉ោង ០៩និង០០នាទី ក៏ស្រាប់តែគាត់ ពោលប្រាប់ប្ដីថា ក្តៅស្អុះស្អាប់ ហើយក៏សុំប្ដីទៅ ចុះងូតទឹកដើម្បីបន្តដកដំឡូងមីទៀត នោះប្ដីនាងចាំបាត់ៗ មិនឃើញត្រឡប់មកវិញក៏ដើរទៅមើលក្បែរទឹកស្រះ  ស្រាប់តែឃើញ សពអណ្ដែតទឹកបាត់ ទៅហើយ ក៏ជម្រាបប្រាប់អាជ្ញាធរ មូលដ្ឋាននិងសមត្ថ កិច្ចឲ្យចុះពិនិត្យ មើលតែម្ដង។

ក្រោយពីក្រុមការងារ ជំនាញកោសល វិច័យខេត្ត និងអធិការស្រុកបាន ពិនិត្យមើលលើ សាកសពរួច បញ្ជាក់ឃើញថា ពិតជាស្លាប់ដោយ សារលង់ទឹកពិត ប្រាដកមែន។ បច្ចុប្បន្នសព ស្ត្រីខាងលើ ត្រូវបានប្រគល់ជូន សាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *