ក្រុមបណ្តុំអាជីវកម្ម បន្លែធម្មជាតិ អះអាងថា ការដាំដុះដំណាំ បន្លែគ្រប់មុខពិតជា ទទួលបានភោគ ផល ព្រោះតែការ ថែទាំបានល្អ

(ខេត្តកំពត)៖ ជាទូទៅ បន្លែធម្មជាតិគ្រប់ ប្រភេទពិតជាតម្រូវ ការដ៏ចាំបាច់បំផុត ដែលពលរដ្ឋ គ្រប់រូបមិនអាចខ្វះបាន សម្រាប់យ កមកចម្អិនកែ ច្នៃធ្វើមុខម្ហូបប្រចាំថ្ងៃ។ យ៉ាងណាមិញ បើក្រលេកមើល ការងារដាំដុះបន្លែបង្ការ គ្រប់ប្រភេទដែល ស្ថិតក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ពិតជាមានការ លូតលាស់បានល្អ ព្រមទាំងទទួល បានផលយ៉ាងគាប់ប្រសើរ ដោយសារការ ដាំដុះត្រូវធ្វើឡើងទៅ តាមក្បួនខ្នាត និងការថែ ទាំងបានល្អ។

លោក អ៉ឹម ច័ន្ទសោធន អភិបាលរង ស្រុកទឹកឈូ បានឱ្យដឹងថា ការដាំបន្លែ ស្ថិតក្នុងតំបន់ ភូមិសាស្ត្រខាងលើ ត្រូវពឹងផ្អែកទៅ លើការថែទាំ គូបផ្សំនឹងអំណោយ ផលពីអាកាស ធាតុផងដែរ។ បច្ចុប្បន្ន ការដាំដុះ មានការលូតលាស់ និងទទួលបានផ្លែផ្កាគួរជា ទីគាប់ចិត្តនេះ ក៏អាស្រ័យលើកិច្ចខិត ខំប្រឹងប្រែងពីក្រុម បណ្ត៉ំអាជីវកម្ម បន្លែធម្មជាតិ ដែលជានិច្ចកាល ក្រុមអ្នកដាំដុះពួតដៃ គ្នាជាធ្លុងមួយ ដើម្បីថែទាំងបន្លែទាំងនោះ កុំឱ្យមានសត្វល្អិត ចង្រៃមកយាយី ពិសេសការ ប្រើជីធម្មជាតិ ជំនួយផងដែរ។

លោកអភិបាលរង ស្រុកបានបញ្ជាក់ ផងដែរថា ការដាំបន្លែនៅតំបន់នេះ គឺគាំទ្រដោយគម្រោង អេសស្ប៉ាយ តាមរយៈក្រសួង កសិកម្ម រក្ខាប្រមាញ់ និងនេសាទ សម្រាប់ផ្តល់លទ្ធភាព ឱ្យបងប្អូនប្រជាពលរដ្ឋ ផលិត ដាំដុះបន្លែសុវត្ថិភាព ដោយប្រើប្រាស់ ជីធម្មជាតិ មិនបង្កប៉ះពាល់ដល់ សុខភាពនោះ ឡើយ។

ដោយឡែក ទាក់ទិននឹងការដាំបន្លែនេះដែរ លោក មាស សំអុល អនុប្រធាន ក្រុមបណ្ត៉ំអាជីវកម្ម បន្លែធម្មជាតិ បានឱ្យដឹងថា ក្រុមអ្នកដាំបន្លែមាន ភាពងាយស្រួល អាស្រ័យដោយមាន ការជួយជ្រោមជ្រែង ពីមន្ទីរកសិកម្មខេត្ត ទើបក្រុមរបស់ លោកមានលទ្ធភាព ចងជាបណ្ត៉ំ ហើយមន្ទីរកសិកម្ម បានផ្តល់នួវសម្ភារៈ សម្រាប់ដាំបន្លែ។ ចំពោះប្រភេទបន្លែ ដែលដាំនៅទីនេះ រួមមាន៖ ស្ពៃក្តោប ស្ពៃក្រញាញ់ សាឡាដ ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃខៀវ និងខាត់ណាផ្កា ជាដើម។

លោក មាស សំអុល បានបញ្ជាក់ទៀតថា  បន្លែគ្រប់ប្រភេទដែលក្រុមបណ្ត៉ំអាជីវកម្មបន្លែធម្មជាតិ ប្រមូលផល គឺត្រូវបានលក់ដុំទៅឱ្យឈ្មួញយកទៅលក់បន្ត ដោយក្រុមរបស់យើងលក់បោះដុំក្នុង១គីឡូក្រាម តម្លៃជាមធ្យម២០០០រៀល ប៉ុន្តែតម្លៃអាច ប្រែប្រួលខ្លះៗ ខណៈហាងឆេង ទំនិញក្នុងទីផ្សារ ក្នុងស្រុកមាន ការឡើងចុះ តាមរដូវកាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *