លោកអភិបាលខេត្តកំពត និងប្រធានក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ អ្នករត់ម៉ូតូឌុប-កង់បី និងអ្នករត់តាក់ស៊ី នៅស្រុកបន្ទាយមាស

(ខេត្តកំពត)៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃ គណៈអភិបាល ខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួប សំណេះសំណាល់ ជាមួយ លោកគ្រូ អ្នកគ្រូបង្រៀន លោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងគ្រួសារម៉ូតូឌុប និងតាក់ស៊ី នៅស្រុក បន្ទាយមាស។

ពិធីនានេះក៏មាន ការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល សាលាខេត្ត លោកមេបញ្ជាការ កងកំលាំងទាំង បីប្រភេទ លោកប្រធាន លេខាធិការដ្ឋាន រដ្ឋបាលសាលា ដំបូងខេត្ត ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត លោកប្រធាន ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក និងមន្ត្រីរាជការ ចំណុះរដ្ឋបាល ស្រុកបន្ទាយមាស។

លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសយើងមាន សុខសន្តិភាពពេញ បរិបូណ៌បានមក ដោយសារសម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា យកជីវិតទៅប្តូរ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា នូវសុខសន្តិភាពដ៏ មានតម្លៃនេះ តកូនតចៅ របស់យើង។

ឯកឧត្តមបានបន្ថែមថា ក្នុងនាមជាគ្រួសារម៉ូតូឌុប និងតាក់ស៊ីយើង ត្រូវចូលរួមថែរក្សា ចែករំលែក រួមសុខរួមទុក្ខជាមួយគ្នា ជាពិសេសសូម កុំជឿតាមការអូស ទាញបំបែកបំបាក់ ពីក្រុមអគតិមួយចំនួន។

ចំពោះអំណោយ ដែលចែកជូន មានចំនួន ១២៨៣នាក់ ហើយក្នុងម្នាក់ៗ ទទួលបានជាគ្រឿង ឧបភោគ  បរិភោគមួយ ចំនួនដូចជា អង្ករ២០គ.ក សារ៉ុង២ ទឹកស៊ីអ៊ីវ១យួរ និងត្រីខ១យួរ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *