អភិបាលខេត្តកែប អញ្ចេីញជាអធិបតី ក្នុងពិធីបិទកិច្ច ប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២១  និងលើកទិស ដៅការងារឆ្នាំ២០២២ របស់មន្ទីរ ផែនការខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃសុក្រ  ទី២៥ ខែមីនា ឆ្នាំ២០២២ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប បានអញ្ជេីញជាអធីបតីភាព ក្នុងពីធីបិទកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារប្រចាំ ឆ្នាំ២០២១ និងលើកទិស ដៅការងារឆ្នាំ២០២២ របស់មន្ទីរផែនការ ។

បន្ទាប់ពីលោក គង់ សាវ៉ាត ប្រធានមន្ទីរ ផែនការខេត្ត បានធ្វេីរបាយការណ៍ ស្ដីពីលទ្ធផលការ ងារប្រចាំ ឆ្នាំ២០២១  និងទិសដៅ អនុវត្តបន្តឆ្នាំ ២០២២ រួចមក លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានកោតសរសេីរ នឹងវាយត ម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលថ្នាក់ដឹកនាំ  មន្ត្រីរាជការនៃ មន្ទីរផែន ការខេត្ត បានអនុវត្តនា ពេលកន្លងមក ។

លោកបណ្ឌិត មានប្រសាសន៍បន្តថា កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលទ្ធផល ការងារដែល សម្រេចបាន បញ្ហាប្រឈម តម្រូវការ និងដំណោះ ស្រាយលើការ ងាររបស់មន្ទីរ ដើម្បីបង្ហាញជូនមន្ទីរ  អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធនានា លើការងារ កសាងផែនការអ ភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ការប្រមូលទិន្ន័យមូលដ្ឋាន ការងារអត្តសញ្ញាណ កម្មគ្រួសារក្រីក  និងជនងាយរងគ្រោះ ការរធ្វើជំរឿន អង្កេតនានា ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។

លោកបានបន្ថែមទៀតថា ស្ថិតក្នុងបុព្វហេតុ នៃការរួមចំណែក ជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និងអ្នកពាក់ ពន្ធ័ទាំងអស់ ក្នុងស្មារតីចូល រួមកិច្ចការកសាង ផែនការអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំ រំកិលនៅថ្នាក់ ក្រោមជាតិ និងសហការសម្រប សម្រួលផ្តល់ទិន្ន ន័យផ្សេងៗ ដើម្បីកំណត់ឱ្យបាននូវ ចក្ខុវិស័យអភិ វឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ប្រកបដោយភាព ច្បាស់លាស់ ស្របតាម តម្រូវការជាក់ ស្ដែងរបស់មូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពល ក្នុងមូលដ្ឋាន ស្រប តាមយុទ្ធសាស្ត្រ ចតុកោណដំណាក់ កាលទី៤របស់រាជរដ្ឋាភិ បាលកម្ពុជា គោលការណែនាំផ្នែក គោលនយោបាយ របស់ក្រុមប្រឹក្សាខេត្ត និងចក្ខុវិស័យ អភិវឌ្ឍន៍ខេត្ត ដើម្បីកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាពលរដ្ឋ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *