ក្រោយពី អ្នកសារព័ត៍មានចោទ ថាអាជ្ញាធរស្រុកឃុបឃិត ឲ្យគេបូមខ្សាច់ជំនាញ រ៉ែបានចុះបិតការដ្ឋាន បូមខ្សាច់១កន្លែង ធ្វើអាជីវកម្មជា ទ្រង់ទ្រាយធំនៅ ភូមិរង្វាន ស្រុកភ្នំស្រុក ព្រោះខុសច្បាប់ហើយ

(ខេត្តបន្ទាយមានជ័យ)៖  ក្រោយពី អ្នកសារព័ត៍មាន ចោទថាអាជ្ញាធរស្រុក ឃុបឃិតនិងឈ្មួញ ឲ្យគេបូមខ្សាច់លក់យ៉ាង អាណាធិបតេយ្យ មន្ទីររ៉ែនិងថាមពល ខេត្តបន្ទាយមានជ័យ បានឲ្យមន្ត្រីជំនាញរ៉ែ ថាមពលចុះពិនិត្យ និងបិតការដ្ឋាន បូមខ្សាច់១កន្លែង ធ្វើអាជីវកម្មជា បូមខ្សាច់ជាទ្រង់ទ្រាយធំ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រោះខុសច្បាប់ នៅល្ងាច ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២។

មន្ទីររ៉ែនិងថាមពល បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា លោកបានយល់ ស្របនឹងការអះអាង របស់លោកមេ ភូមិរង្វានថា ម្ចាស់អន្លង់ បូមខ្សាច់ក្នុងស្ទឹងស្រែង ក្នុងភូមិរង្វាន នេះជាលក្ខណ: ទ្រង់ទ្រាយធំ  កន្លែងបូមខ្សាច់ ក្លាយជារណ្តៅ មួយយ៉ាងធំក្នុងនោះ មានប្រើម៉ាស៊ីន បូមខ្សាច់អាចបូម ខ្សាច់បានច្រើនយក ទៅធ្វើអាជីវកម្ម លក់ដូរ រកផលចំណេញ របស់ឈ្មួញទៀតផង។

លោកជូ បុត្រ អភិបាលស្រុកភ្នំ ស្រុកបានប្រាប់ឲ្យ ដឹងថាក្រោយពី អ្នកសារព័ត៌មាន ចោទថាអាជ្ញាធរ ស្រុកឃុបឃិតនិង ឈ្មួនឲ្យគេបូមខ្សាច់ លក់យ៉ាងអាណា ធិបតេយ្យ លោកបានចុះ ទៅកន្លែងទីតាំងបូម ខ្សាច់ត្រួតពិនិត្យ ជាក់ស្តែងទីតាំងបូម ខ្សាច់នៅភូមិរង្វាន ឃុំណាំតៅ ជាអាជីវកម្មធ្វើ សកម្មភាពបូមខ្សាច់ ខុសច្បាប់នៅស្ទឹង ស្រែងក្នុងភូមិរង្វាន ឃុំណាំតៅ យ៉ាងអាណាធិប តេយ្យហើយធ្វើការ ដឹកជញ្ជូនខ្សាច់ តាមរថយន្តធុនធ្ងន់ៗ បានបង្កផលប៉ះពាល់ និងបំផ្លាញប្រព័ន្ធផ្លូវ ជនបទនិងផ្លូវខេត្តនៅ ក្នុងស្រុកភ្នំស្រុក  រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត បានបង្កើតគណ: កម្មការមួយកាលពី ខែកុម្ភ: ឆ្នាំ២០២១ កន្លងមកដើម្បីទប់ ស្កាត់រថយន្តធុនធំដឹក ជញ្ជូនខ្សាច់និងបន្ទុក នានាបង្កប៉ះពាល់ ខូចខាតផ្លូវនានា នៅស្រុកភ្នំស្រុក ។

លោកជូ បុត្រ បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ការបូមខ្សាច់ទាំងនោះ បានបង្កឲ្យប៉ះ ពាល់បរិស្ថាន បង្កទឹកល្អក់ មិនអាចប្រើប្រាស និងបរិភោគនិងបាន ទៀតផងដែរ ការចុះត្រួតពិនិត្យ ទីតាំងបូមយក ខ្សាច់ក្នុងស្ទឹងនេះ ពុំមានច្បាប់នោះ ទេហើយតាមការ ពិនិត្យជាក់ស្តែង ឃើញថា មានការបូមខ្សាច់ ១០កន្លែងដែលមាន ទីតាំង ផ្សេងៗគ្នា ។

ករណីនេះ ក្រុមការងារបានណែ នាំដល់អាជ្ញាធឃុំភូមិ ឲ្យផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋពីច្បាប់រ៉ែ លោកមេភូមិដែល ជាមេការសម្របសម្រួល យកថវិការពីម្ចាស់ រណ្តៅបូមខ្សាច់ ទៅបង់ឲ្យមន្ត្រី ថ្នាក់លើ បានយល់ពីច្បាប់ ប៉ុន្តែលោកការពារថា ការបូមខ្សាច់មាន លក្ខណ:តូចតាចទៅវិញ។

ក្រុមការងារជំនាញ បញ្ជាក់ថា ការបូមខ្សាច់នោះយក ទៅធ្វើអាជីវកម្ម គឺខុសនឹងច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធានធានរ៉ែក្រុមការងារ មិនអនុញ្ញាតឲ្យបន្ត បូមខ្សាច់នេះបន្ត ទៀតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *