ផ្ទះមួយខ្នងធ្វើអំពីឈើ ត្រូវភ្លើងឆេះអស់ទាំង ស្រុងដោយសារទុសេ្ស ខ្សែភ្លើងទ្រព្យសម្បត្តិ ក៏ឆេះអស់ ទាំងស្រុងដែរ នៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ២៥ ខែ មីនា ឆ្នាំម២០២២ នៅចំណុច ភូមិ និមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្ទះមួយខ្នងធ្វើអំពីឈើ ត្រូវភ្លើងឆេះអស់ ទាំងស្រុងដោយ សារទុសេ្សខ្សែភ្លើង ទ្រព្យសម្បត្តិមាន នៅក្នុងផ្ទះក៏ត្រូវភ្លើងឆេះ អស់ទាំងស្រុងដែរ តែសំណាងដែរ មិនឆេះដល់ផ្ទះ អ្នកជិតខាង និងគ្មានមនុស្សរងរបួស។

គណៈបញ្ជាការ ឯកភាពក្រុងប៉ោយប៉ែត ដឹកនាំដោយលោក គាតហ៊ុលអភិបាលក្រុ ងប៉ោយប៉ែត បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើង ឆេះនោះមានឈ្មោះ បុិក ផាន អាយុ៧៥ឆ្នាំ រស់នៅភូមិ និមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកគាតហ៊ុល បានបញ្ជាក់ឲ្យដឹង បន្តទៀតថា មុនពេលភ្លើងឆេះនោះ លោកបានឃើញមុនគេ ពេលលោកត្រឡប់ ពីបំពេញការងារ។

ភ្លើងកំពុងឆេះ យ៉ាងសន្ធោសន្ធៅ ស្របពេលនោះ មានឡានពន្លត់អគ្គីភ័យ នៃអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ ដឹកនាំដោយលោក វរសេនីយ៍ទោ អ៉ឹម សារ៉ាត់ អធិការរងដឹក នាំឡានដឹកទឹកចំនួន ២គ្រឿង និងកម្លាំង ១០នាក់ ក្នុងនោះមាន កំលាំងអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល ពន្លត់អគ្គិភ័យ ក្រុងប៉ោយប៉ែត ចុះជួយសង្គ្រោះពន្លត់អគ្គីភ័យនេះ បានបាញ់ទឹកអស់ ចំនួន២ឡានទើបបាន រលត់អស់ទាំងស្រុង។

មន្ត្រីជំនាញពន្លត់ អគ្គីសភ័យបាននិយាយ ថាផ្ទះដែលភ្លើងឆេះនេះ គឺមកពីទុស្សេខ្សែភ្លើង ចំណែកទ្រព្យសម្បត្តិវិញ ១ផ្ទះ១ខ្នងឆេះ អស់ទាំងស្រុង និងទ្រព្យត្តិមាន នៅក្នុងផ្ទះក៏ឆេះអស់ដែរបើ គិតជាទឹកប្រាក់វិញ មិនថាអស់ប៉ុន្មាននោះទេ។

ក្រោយពីភ្លើងរលត់អស់ លោកគាត ហ៊ុល បាននាំយក អំណោយរួមមានដូច ១.អង្ករ១០០ គីឡូ ២.ទឹកត្រី ទឹកស៊ីអ៊ីវ៦យួរ ៣.ឃីត២កញ្ចប់ ៤.ត្រីខ៣យួរ ៥.ម៉ាស់៥ប្រអប់ ៦.ថវិកា៦០០,០០០រៀលទុកឲ្យម្ចាស់ផ្ទះហូបបណ្តោះអាសន្ន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *