លោកបោនប៊ិន ថាបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២២ ត្រូវរួមសុខ រួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ធ្វើការជូនប្រជាជន ដោយមិនរុញរា និងខ្លាចពីការនឿយហត់

(ខេត្តបន្ទាយមានជ័យ)៖ លោក បោន ប៊ិន អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុក មង្គលបូរី និងជាប្រធានក្រុម ការងារចុះមូលដ្ឋាន ឃុំចំណោម បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំ ស្តីពីការជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ នៅ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ថា បើទោះបីជាឃុំ ចំណោម មានតែគណៈ បក្សឈរឈ្មោះប្រគួត ប្រជែង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ មានតែ ៣គណៈ បក្សតែប៉ុណ្ណោះ ១/គណៈបក្សប្រជាជន ២/គណៈភ្លើងទៀន ៣/គណៈរួចរួមជាតិ យ៉ាងណាក្តី ការរកសំលេងឆ្នោត ត្រូវតែខំប្រឹងរៀងៗ ខ្លួនដើម្បីយកជ័យជំនះ នៅពេលខាងមុខ បើទោះបី គណះបក្សប្រជាជន មានប្រៀបឈ្នះលើ គណះផ្សេងតាំងពី អាណត្តិ ទី១រហូតដល់ អាណត្តិទី៥យ៉ាងណាក៏ ដោយក្នុងអាណត្តិ ទី៦នេះសមាជិកគណៈ ប្រជាជនទាំងអស់ត្រូវ តែខិតខំយកឈ្នះ បន្តទៀតព្រោះសំអាងថាគណះ បក្សប្រជាជនកន្លង មករួមទុក្ខរួមទុក្ខជា មួយប្រជាជនគ្រប់ កាលៈទេសៈ ធ្វើការជូនប្រជាជន ដោយមិនរុញរា និងខ្លាចពីការនឿយ ហត់ឡើង លោកបានថ្លែងក្នុង នៅទីស្នាក់ការបក្សឃុំ ចំណោមនៅព្រឹក ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២២ ដោយមានការចូលរួម លោកប្រធានក្រុមប្រឹក្សា ឃុំ លោកមេភូមិ ទាំង១៨ភូមិ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ទៀត។

គួរបញ្ជាក់ផងដែរថា ក្នុងអាណត្តិទី៦ នេះមានការគាំទ្រ យ៉ាងពេញទំហឹង ដល់លោកចៅ មុី ធ្វើជាមេឃុំ ចំណោមបន្តទៀត។

បេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្ត នូវប្រពៃណីដឹកនាំ ដ៏ល្អរបស់ គណបក្សប្រជាជន កម្ពុជា នឹងត្រូវខិតខំធ្វើ ការងារបំរើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយ ភាពរបស់ខ្លួន បន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមក គាំទ្រលើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជាបន្ត ។

លោក បោន ប៊ិនបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា បេក្ខជនដែលឈរឈ្មោះ ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ក្នុងឃុំ ចំណោមនេះ ត្រូវខិតខំបន្ថែម ទៀតនូវការងារ សំខាន់ៗ រួមមាន ត្រូវ ថែ រក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និង រួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាត សកម្មភាពបច្ចាមិត្ត នានាផងដែរ ដើម្បី ឆ្ពោះ ទៅ កាន់ ការ បោះឆ្នោតនា ពេលខាងមុខ តាម រយៈ នៃ ការផ្សព្វផ្សាយ សេចក្តី សម្រេច ស្ដី ពី ផែន ការទៅ កាន់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី  ៦ ឆ្នាំ ២០២២ខាងមុខនេះ។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា បេក្ខជនទាំងអស់ ទាំងថ្មី និងចាស់ គឺត្រូវបន្តយក ចិត្ត ទុកដាក់ការផ្ត ល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន ត្រូវ បន្តជំរុញ និងលើកកម្ពស់ ការផ្តល់សេវា សាធារណៈ នានាជូនប្រជាពល រដ្ឋប្រកប ដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតប តម្រូវការរបស់ ប្រជាពលរដ្ឋ ដែលកាន់តែ មានការកើនឡើង ក្នុង ពេល ដែល ប្រទេស ជាតិយើងកំពុង មានការអភិវឌ្ឍរីក ចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីឈ្នះឆ្នោត ហើយត្រូវបំរើ ប្រជាពលរដ្ឋ ឲ្យបានល្អ ពិសេសគឺសាមគ្គី ភាពផ្ទៃក្នុងឲ្យ ល្អផងដែរ។

បញ្ចាប់កម្មពិធី លោក បោន ប៊ិន អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុក មង្គលបូរី និងជាប្រធានក្រុម ការងារចុះមូលដ្ឋាន ឃុំចំណោម បានជួយធ្វើការឧបត្ថម្ភ ដល់ឃុំចំណោមរួមមាន១ មេក្រូបំពងសំលេង១៩ ឈុតដើម្បីយកទៅ បំរើការក្នុងការ បោះឆ្នោតក្នុងភូមិទាំង១៨និងឃុំ១គ្រឿង នៅពេលខាងមុខផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *