សមត្ថកិច្ចក្នុងខេត្តកំពង់ធំ រក្សាការស្ងៀមស្ងាត់ ខណ:ឆ្នោតវៀតណាម ខុសច្បាប់កំពុងរីក ដុះដាលដូចផ្សិត…

(ខេត្តកំពង់ធំ)៖ សមត្ថកិច្ចក្នុង ខេត្តកំពង់ធំ កំពុងរក្សាការសៀម ស្ងាត់ចំពោះ ឆ្នោតវៀតណាម កំពុងតែពេញនិយម នៅក្នុងខេត្តកំពង់ធំ ដែលមហាជនស្គាល់ ឈ្មោះថា ណូរ៉ា ជាមេឆ្នោតវៀតណាម ប្រចាំនៅខេត្តកំពង់ធំ នឹងខេត្តសៀមរាប។

បើតាមប្រភពពី ប្រជាពលរដ្ឋនៅក្នុ ងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទីតាំងដែលកត់ ឆ្នោតវៀតណាមលក់ ក្នុងផ្សារធំៗមានក្នុង ខេត្តកំពង់ធំមានដូចជា ÷១.ផ្សារចាស់  ២.ផ្សារថ្មី ៣.ផ្សារថ្នល់បែក ៤.ផ្សារក្បាល់ថ្នល់

បើនិយាយអំពី សមត្ថកិច្ច នៅក្នុងខេត្តកំពង់ ធំពីលើដល់ក្រោមវិញ ហាក់មិនអើពើនឹង ឆ្នោតវៀតណាម ដែល កំពុងដំណើរការដោយ ខុសច្បាប់ទាល់តែសោះ។ ឬមួយក៏អស់លោក ភ្លេចភូមិឃុំមាន សុវត្ថិភាពទាំង ៧ ចំនុច ហើយឬយ៉ាងណា ទើបអើរពើបង្ក្រាបបែបនេះ។

មហាជនសង្ស័យថា អស់លោកដែលជា សមត្ថកិច្ចមូល ប្រហែលជាបាន ទទួលលាភសក្ការៈ ពីម្ចាស់ឆ្នោតយួនវ័យ ក្មេងឬយ៉ាងណាទើប មិនហានបង្ក្រាប ប្រជាពលរដ្ឋសូម សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ មែន លីដែលជាស្នងការ នគរបាលខេត្តកំពង់ធំ មេត្តាជួយបង្ក្រាបនិងទប់ ស្កាត់ឆ្នោតវៀតណាម ដោយខុសច្បាប់ ដែលកំពុងតែរីក ដុះដាលផងទានដើ ម្បីសុខសុវត្ថិភាពនិង បញ្ចៀសនិងអំពើ ចោរកម្មផ្សេងៗ ទូទាំងខេត្តកំពង់ធំផង។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន ប្រម៉ាញ់ជាយដែន យើងខ្ញុំរងចាំការ បំភ្លឺពីសាមីពាក់ព័ន្ធ  រៀងរាល់ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *