ពលករខ្មែរ សម្រុកចេញមក មុនពេលចូលឆ្នាំ ត្រូវភាគីថៃឃាត់ខ្លួន

(ប្រទេសថៃ)៖ ពលករខ្មែរមួយចំនួនធំ ដែលធ្វើការនៅក្នុ ងប្រទេសថៃ កំពុងសម្រុកចេញមក ប្រទេសកម្ពុជាជា បណ្តើរៗ ក្នុងគោលបំណង មកលេងក្នុងថ្ងៃ ចូលឆ្នាំខ្មែរ ដែល នេះ ជា បញ្ហា មួយ ដូចជា ខ្លះ ត្រូវ តម្រួត ថៃ ឃាត់ខ្លួន ឯ ខ្លះទៀត បាន នាំមក ជាមួយ នូវ រោគសញ្ញា កូ វីដ ឬ អូ មី ក្រុង ផងដែរ ។

ជាក់ស្តែង នៅ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ វេលា ម៉ោង ១១ និង ២០ នាទី ថ្ងៃត្រង់ កម្លាំង តម្រួតការពារ ព្រំដែន ថៃ លេខ ១២ ដែល ឈរជើង ត្រង់ចំណុច ភូមិ ណូន ស៊ូ ង ឃុំ ណូន ម៉ាក ម៉ុ ន ស្រុក គោក ខ្យូ ង ខេត្ត ស្រះកែវ បាន ឃាត់ រថយន្ត ចំនួន ២ គ្រឿង បន្ទាប់ពី មានការ សង្ស័យ ។ រថយន្ត ទាំងពីរ នោះ ម៉ាក តូ យូ តា រី វ៉ូ ដូចគ្នា ពណ៌ខ្មៅ ១ គ្រឿង និង ពណ៌ស ១ គ្រឿង បើកបរ ដោយ ជនជាតិ ថៃ ប្រុស ម្នាក់ ស្រី ម្នាក់ ដោយ ក្នុង រថយន្ត ទាំងពីរ គ្រឿង នេះ សមត្ថកិច្ច ថៃ បាន រកឃើញ ពលករ ខ្មែរ សរុប ចំនួន ៨ នាក់ ក្នុងនោះ មនុស្ស ធំ ៤ នាក់ និង ក្មេង ៤ នាក់ ។

ក្រោយពី បាន សាកសួរ អ្នកបើក បរបាន សារភាពថា គេ បា នស៊ី ឈ្នួល ដឹក ពលករ ទាំងអស់នេះ ក្នុងតម្លៃ ខ្ពស់ ដោយ ទិសដៅ ចេញពី ខេត្ត សមុទ្រ ប្រា កាន មកកាន់ ព្រំដែន កម្ពុជា ។ ដោយឡែក សម្រាប់ ពលក រ ខ្មែរ បាន និយាយថា ពួកគេ ចង់ វិល ទៅ ស្រុកកំណើត ឲ្យ ទាន់ មុនពេល ចូលឆ្នាំ ដោយសារតែ គ្មាន ច្បាប់ នេះហើយ ទើប ពួកគេ សុខចិត្ត ចំណាយ ម៉ៅ រថយន្ត មក តែម្តង ។

បច្ចុប្បន្ន ដោយសារតែ គ្មាន ច្បាប់ អនុញ្ញាត សមត្ថកិច្ច បាន បញ្ជូន ទាំង អ្នកបើកបរ ទាំង ពលករ និង មធ្យោបាយ ធ្វើដំណើរ ទៅកាន់ អធិការដ្ឋាន តម្រួត ស្រុក គោក ខ្យូ ង ដើម្បី អនុវត្តតាម ផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *