ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដោយមានការយក ចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ ពលខេរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកង រាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស តែងតាំងផ្លាស់ប្តូរ មុខតំណែង និង បំពាក់ឋានន្តរសក្តិ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ សរុបចំនួន៤៧៨នាក់  ដោយមានចូលរួមពី មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធ ហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្ដាំផ្ញើ ដល់នាយទាហាន នាយទាហានរង ដែលទទួលបានមុខតំណែង និងឋានន្តរសក្តិថ្មី នាពេលនេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច បទបញ្ជាទាំង ឡាយដែលថ្នាក់ លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយ វិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារ សន្តិសុខសង្គម ទប់ស្កាត់បង្កា បង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យ បានទាន់ពេលវេលា ជាពិសេសបន្តរួម ចំណែកអនុវត្ត បេសកកម្ម ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ តទៅមុខទៀតដោយឥតរុញរា និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាការណែនាំនានា របស់ក្រសួងសុខាភិបាល នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *