សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ២១

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់ មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារ អន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវជាតិលេខ២១ សាងសង់ដោយ ក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់  (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកា សាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទាន សម្បទានពីរដ្ឋាភិបាល សាធារណរដ្ឋកូរ៉េ រួមជាមួយថវិកា បដិភាគរបស់រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ឯកឧត្តម  Park Heung-kyeong  អគ្គរដ្ឋទូតកូរ៉េប្រចាំ នៅកម្ពុជា បានមានប្រសាសន៍ អបអសាទរចំពោះ  សមិទ្ធផលផ្លូវជាតិ លេខ២១នាពេលនេះ ដែលកើតចេញពី ចំណងមិត្តភាព កម្ពុជា-កូរ៉េ។ ឯកឧត្តមបាន លើកឡើងទៀត ថាតាមរយៈផ្លូវនេះ បាននិងកំពុងដើរ តួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួល ការដឹកជញ្ជូន គ្រប់ប្រភេទ ជាពិសេសការ ដឹកទំនិញ និងកសិផលសម្រាប់ ការដោះដូរពាណិជ្ជកម្មរ ព្រមទាំងបានជំរុញ និងប្រែក្លាយតំ បន់នៅតាមព្រំដែន ឱ្យក្លាយជាតំ បន់អភិវឌ្ឍន៍ និងរីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែល បានអញ្ជើញមកសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការនូវផ្លូវជាតិ លេខ២១នាពេលនេះ។ សម្តេចតេជោបានមាន ប្រសាសន៍ថា សម្តេចនៅចងចាំ ពីស្ថានភាពដ៏លំបាក នៃផ្លូវជាតិលេខ២១ កាលពីអតីតកាល ហើយក្រៅតែកង្វល់ ពីស្ថានភាពលំបាកនៃ ផ្លូវជាតិលេខ២១ហើយនោះ សម្តេចតេជោក៏ កង្វល់ពីការបាក់ច្រាំងនៅ តាមបណ្តោយនេះផងដែរ។ តែឥឡូវនេះ បានដោះស្រាយ ក្តីកង្វល់នេះអស់ហើយ តាមរយៈការសាងសង់ថ្មី និងធ្វើអោយ ប្រសើរឡើងនូវ ផ្លូវជាតិលេខ២១នេះ។

សម្តេចតេជោនាយក រដ្ឋមន្ត្រីបានមាន ប្រសាសន៍ទៀតថា ផ្លូវជាតិលេខ២១នេះ គ្រោងសម្ពោធតាំងពី អំឡុងខែមីនាឆ្នាំ ២០២១មកម្លេះ ក៏ប៉ុន្តែដោយ សារការរាតត្បាត ជំងឺកូវីដ-១៩ ទើបត្រូវពន្យាររហូត មកដល់ពេលនេះ ទើបសម្ពោធ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ២១ នេះជាផ្លូវដែលបាន បម្រើយ៉ាងសំខាន់ សម្រាប់ការទំនាក់ទំនង និងការដោះដូរ ទំនិញរវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋកូរ៉េ សម្រាប់ការផ្តល់ប្រាក់កម្ចី ក្នុងការសាងសង់ ផ្លូវជាតិលេខ២១នេះ។ សមិទ្ធផលដែលកម្ពុជា ទទួលបាននាពេលនេះ ជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាងកម្ពុជា និងកូរ៉េខាងត្បូង។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កូរ៉េខាងត្បូង បានសម្រេច ផ្តល់ថវិកា សម្រាប់សាងសង់ ស្ពានតភ្ជាប់ពីភ្នំពេញ ទៅតំបន់អរិយក្ស ត្ររួចហើយ។ សម្តេចតេជោបាន បង្ហាញក្តីរំពឹងថា ប្រធានាធិបតី កូរ៉េខាងត្បូងនា ពេលបច្ចុប្បន្ន ដែលទើបជាប់ឆ្នោតថ្មី នឹងបន្តគាំទ្រគម្រោង សាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ តភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រ។ សម្តេចតេជោបានមាន ប្រសាសន៍បញ្ជាក់ទៀតថា ស្ពានតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ នេះបានសម្រេចសាង ស្ពាន២កន្លែង  ដោយទី១យកទីតាំង សាងសង់ចេញពី ម្តុំផ្សាររាត្រី ទៅកាន់ជ្រោយចង្វា និងស្ពាន១ទៀតចេញ ជ្រោយចង្វា ទៅតំបន់ អរិយក្សត្រតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ ចំពោះសមិទ្ធផលផ្លូវ ជាតិលេខ២១នាថ្ងៃនេះ។ សម្តេចតេជោបាន ជូនពរឲ្យបងប្អូន ប្រជាពលរដ្ឋទាំង អស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាស សម្ពោធដាក់ឲ្យ ប្រើប្រាស់នៅផ្លូវ ជាតិលេខ២១នេះចាប់ ពីពេលនេះតទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *