លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំ ប្រចាំត្រីមាសទី១ និងបានដាក់ចេញ ផែនការអនុវត្តន៍ បន្តដល់នគរបាល ទូទាំងខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំ មន្ត្រីក្រោមឱវាទ ប្រជុំបូកសរុបលទ្ធ ផលការងារប្រចាំ ត្រីមាសទី១ ឆ្នាំ២០២២ និងបានដាក់ចេញ ផែនការអនុវត្តការងារ បន្តរបស់ស្នងការ ដ្ឋាននគរបាលខេត្ត ។

កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយ នាយរង  ការិយាល័យ ជំនាញទាំង៣១ លោកអធិការ នគរបាលស្រុក-ក្រុងទាំង៩ និងលោក មញ្ជាការវរ: ទាំង៤ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរងទទួលផែន ការងារសេនាធិការ បានឡើងអានរបាយ ការណ៍បូកសរុបកា រងាររយៈពេល បីខែកន្លងមក ។ លោកស្នងការរង ក៏បានផ្សព្វផ្សាយ សេចក្ដីណែនាំលេខ ០០៤ ស.ណ.ន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់អគ្គស្នង ការដ្ឋាននគរបាលជាតិ ស្ដីពីការពង្រឹង សមត្ថភាពកម្លាំង ប្រជាការពារ ដើម្បីត្រៀមបើក វគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺននា ពេលឆាប់ៗនេះ នៅ តាមអធិការដ្ឋាន នគរបាលក្រុង/ស្រុក ដើម្បីក្លាយជា កម្លាំងជំនួយ ក្នុងការក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅតាមមូលដ្ឋាន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្លាំងគ្រប់ ផ្នែកពាក់ពន្ធ័ គាំទ្រលទ្ធផលការងារ នាពេលកន្លងមក ។ លោកស្នងការ ក៏បានដាក់ ចេញនូវវិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បី ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប បទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុង ខេត្តឱ្យបានទាន់ពេលវេលា ប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព យុត្តិធម៌ ។

ក្រៅពីនេះកម្លាំងទាំងអស់ ត្រូវមានសាមគ្គីផ្ទៃក្នុង ត្រូវសហការ ជាមួយជំនាញ និងអាជ្ញាធរពាក់ពន្ធ័ ត្រូវចាត់កម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ ដើម្បីត្រៀម បង្ការ បង្ក្រាប រាល់បទ ល្មើសផ្សេងៗ  និងផ្តល់សេវាសាធារណ: ជូនពលរដ្ឋក្នុងភូមិសាស្ត្រ ខេត្តឲ្យបានទាន់ពេលវេលា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *