ប្រជាពលរដ្ឋស្នើ ដល់ថ្នាក់លើ ដាក់អធិការកិច្ច ស៊ីបមើលលោក ទី ប៊ុនចម ប្រធានបរិស្ថាន ជំរកសត្វព្រៃ បឹងពេរផង តើមានពាក់ព័ន្ធជា មួយនឹងក្រុមបទ ល្មើសព្រៃឈើ ដែលធ្វើសកម្មភាព ដឹកចេញពីជម្រក សត្វព្រៃបឹងពេរ ខ្វាវដែរឬទេ….!!

(ខេត្តសៀមរាប)៖ យោងតាមសេចក្តី រាយការណ៍មួយ មកថា បទល្មើស ព្រៃឈើ នៅតែ ធ្វើសកម្មភាព យ៉ាង កក្រើក នៅក្នុងស្រុក ជីក្រែង ខេត្ត សៀមរាប ក្រោម ការគ្រប់គ្រង របស់លោក ពៅ ប៊ុនធឿន ជាអភិបាលស្រុក ។

ប្រភពច្បាស់ការ ឲ្យដឹងថា ក្រុមឈ្មួញទាំងនោះ គឺ ចូលទៅកាប់ និង ដឹកជញ្ជូន ចេញពីដែនជម្រក សត្វព្រៃ បឹងពេរ ក្រោមការគ្រប់គ្រ ងរបស់មន្ត្រីបរិស្ថាន ដែលមានលោក ទី ប៊ុនចម ជាប្រធាន សកម្មភាពដឹកជញ្ជូនបទ ល្មើសព្រៃឈើទាំងនោះ ដឹកហូហែជារៀងរាល់ថ្ងៃ បើទុកលោក ទី ប៊ុនចម ជាប្រធាន គ្រប់គ្រងនៅ ទីនោះទៀតជំរក សត្វព្រៃបឹងពេរក្នុង ស្រុកជីក្រែង និងរលាយហិនហោច នៅពេលខាងមុខជាក់ជាមិនខាន  ។

តាមការ ជាក់ស្តែង កាលពីវេលា ម៉ោង ១២និង២៥ នាទី កាលពីថ្ងៃទី ២៥  ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញ មេឈ្មួញឈើ ឈ្មោះ សាល នឹងឈ្មួញឈើ ជាច្រើនអ្នកទៀត កំពុងតែ ដឹកជញ្ជូនឈើ ចេញពី ដែនជម្រក សត្វព្រៃបឹងពែរ នៅ ចំណុច ផ្លូវវត្តពើង ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ឆ្លងកាត់ ភូមិអូរ ភូមិខ្វាវ ភូមិចុងស្ពាន ដើម្បី យក ទៅ ចែកចាយ នៅតាម សិប្បកម្មនានា ក្នុង ស្រុកជីក្រែង យ៉ាងរលូន  ។

មហាជន រិះគន់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង និងលោក ទី ប៊ុនចម ប្រធានគ្រប់គ្រងបរិស្ថានខ្វាវ មិនសូវយកចិត្ត ទុកដាក់ឲ្យបានខ្ពស់ ក្នុងការទប់ស្កាត់ ឬ បង្រ្កាប បទល្មើស ព្រៃឈើ ទេនោះ ព្រៃឈើ ក្នុងដែនអភិរក្សសត្វព្រៃបឹងពែរ ប្រាកដជាវិនាសហិន ហោចជាមិនខាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *