លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានប្រគល់ថវិកាចំនួន ៦,០០០,០០០រៀល ដល់គ្រួសារសព លោកវរសេនីយ៍ឯក កែវ សុជាតិ

(ខេត្តបន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំនៃស្នង ការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មានទុក្ខយ៉ាង ក្រៀមក្រំដោយ លោកវរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យ បណ្តុះបណ្តាលនិង វិក្រឹត្យការនិង ជាគ្រូបង្គោលបក ប្រែភាសាវៀតណាម បានទទួលមរណភាព នៅវេលាម៉ោង ០៣ទាបភ្លឺថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នៅរសៀលដដែលនេះ លោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ  បានដឹកនាំមន្ត្រីក្រោម ឱវាទអញ្ជើញបំពាក់ កម្រងផ្កានិងគោរព វិញ្ញាណក្ខន្តនៃសព និងនាំយកថវិកា របស់គណៈ កម្មាធិការមូលដ្ឋាន សមាគមមិត្ត នគរបាលជាតិកម្ពុជា ទៅប្រគល់ជូន ក្រុមគ្រួសារសព លោកវរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យ បណ្តុះបណ្តាលនិង វិក្រឹត្យការនិងជា គ្រូបង្គោលបកប្រែ ភាសាវៀតណាម ។

ក្នុងឱកាសដ៏ក្រៀម ក្រំនេះដែរ លោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ បានសំដែងនូវ ការចូលរួមមរណ ទុក្ខ និងសោកស្តាយ យ៉ាងក្រៃលែងជា មួយក្រុមគ្រួសារ នៃសពចំពោះការ បាត់បង់ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់ និងមានព្រហ្មវិធម៌ ចំពោះភរិយា កូន និងចៅៗកន្លងមក ។

លោកវរសេនីយ៍ឯក កែវ សុជាតិ គឺជាធនធានមនុស្ស ដែលធ្លាប់មាន ស្នាដៃបំរើជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូន ប្រជាពលរដ្ឋកន្លងមក ជាងនេះទៀតគឺ បាត់បង់គ្រូបង្គោល បកប្រែភាសាវៀតណាម ដែលថ្នាក់ដឹកនាំ ក្រសួងក្រសួងមហាផ្ទៃ ក៏ដូចអគ្គស្នង ការដ្ឋាននគរបាលជាតិ ទទួលស្គាល់ពី សិក្ខាកាមគ្រប់រូប និងគ្រប់ជំនាន់ដែល ធ្លាប់សិក្សានៅ ប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ ទោស្នងការ មានប្រសាសន៍ថា ថវិកាចំនួន ៦,០០០,០០០ រៀល ដែលប្រគល់ជូននេះ គឺជាថវិការបស់គណៈ កម្មាធិការថ្នាក់មូល ដ្ឋានសមាគមមិត្ត នគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការន គរបាលជាតិ ជាប្រធានគណៈ កម្មាធិការថ្នាក់ កណ្តាលសមាគម មិត្តនគរបាលជាតិកម្ពុជា ក្នុងគោលបំណង ជួយសម្រាលទុក្ខលំបាក ជួយគ្នាទៅវិញទៅមក ចាប់ពីថ្នាក់លើ ដល់ថ្នាក់ក្រោមនិង ថវិកាចំនួន ១៦៤,០០០០ រៀលទៀតជា ថវិការបស់លោក រួមទាំងសហការី ចូលរួមឧបត្ថម្ភក្នុ ងកម្មវិធីបុណ្យសព និងក្តារមឈូស ០១ថវិកាចំនួន៧០,០០០រៀល សរុបទាំងអស់ ចំនួន២,៣៤០,០០០រៀល (ពីរលាន បីរយសែ សិបពាន់រៀល)៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *