លោក ចាប សារ៉ន ពិតជាមានឥទ្ធិពលមែន ទើបចូលកាប់ឈើ ក្នុងព្រៃឡង់អាជ្ញធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនហ៊ានបង្ក្រាប!

(ខេត្ដកំពង់ធំ)៖ ប្រភពបានរាយ ការណ៍មកថាលោក ចាប សារ៉ន កំពុងតែមាន ឈ្មោះបោះ សម្លេងយ៉ាងខ្លាំងនៅ ខេត្ដកំពង់ធំខាង គៀងគរប្រជាពលរដ្ឋ ចូលទៅកាប់ឈើនៅ ព្រៃឡង់ត្រង់ចំណុច អូស្ពង់និងអូអាចម៍ដែក ដែលស្ថិតនៅ ព្រំប្រទល់មុំបីខេត្ត គឺខេត្តស្ទឹង ត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងលោក ចាប សារ៉ន បានដាក់កម្លាំងឲ្យ ចូលទៅអាជ្រៀកឈើ គ្រប់ប្រភេទនៅក្នុង ព្រៃឡង់យ៉ាង គគ្រឹកគគ្រេង ហើយការដឹងជញ្ជូន ឈើនេះគឺជ្រកក្រោម ក្រុមហ៊ុនធំមួយ ស្ថិនៅក្នុងខេត្ដកំពង់ ធំដើម្បីយកទៅ លក់និងចែកចាយ តាមបណ្ដាខេត្ដ នានាយ៉ាងរំភើយ។

ប្រភពពីមន្ដ្រីតូចតាច នៅក្នុងខេត្ដកំពង់ធំ បានខ្សឹបប្រាប់ អ្នកសារព័ត៌មានយើង ថាក្នុងមួយថ្ងៃៗលោក  ចាប សារ៉ន កាប់ឈើនិងដឹក ជញ្ជូនមិនក្រោមពី ២០ទៅ៣០គោយន្ត កន្ត្រៃនោះទេហើយមិន មានមន្ដ្រីណាហ៊ាន ប៉ះពាល់នោះទេពោល់ គឺដឹកជញ្ជូនបានដោយ រលួនមិនទាក់ក្រសែ ភ្នែកមន្ដ្រីណាម្នាក់ នោះទេ។

ប្រភពពីក្រុមអ្នក អាជ្រៀកឈើនិង ម្ចាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់ បានអ្នកសារព័ត៌មានថា ពូកគាត់អាជ្រៀកឈើ នឹងដឹកជញ្ជូនឈើ នេះគឺឲ្យលោក ចាប សារ៉ន។ មហាជនមានងឿង ឆ្ងល់ថាតើលោក ចាប សារ៉ន ជាអ្នកណា? ទើបបានជាអាជ្ញាធរ និង សម្ថកិច្ចពាក់ព័ន្ធមិន ហ៊ានបង្ក្រាប ។

ប្រភពតាមទៀម កាហ្វេបានខ្សឹបគ្នាថា សង្ស័យលោក ចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយ អាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ហើយមើលទៅបាន ជាមិនមានចំណាត់ការ ទើបបណ្ដោយ ឲ្យលោក ចាប សារ៉ន ចូលកាប់បំផ្លាញ់ ឈើព្រៃឡង់បានយ៉ាង រលួនបែបនេះទៅវិញ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌ មានយើងមិនអាច សុំការបំភ្លឺពីសាមីភាគី និងអាជ្ញាធរ ពាក់ព័ន្ធណាមួយ បានឡើយ។ អង្គភាពយើងរង់ចាំការ បកស្រាយបំភ្លឺ ឬពន្យល់ពីអាជ្ញាធរ ពាក់ព័ន្ធណាមួយរៀង រាល់ម៉ោងធ្វើការ ដើម្បីឲ្យមហាជន អស់មន្ទិលសង្ស័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *