លោក ហេង  សំហៃ មេគយច្រកកំពង់ផែ កែវផុសឡើងដុះស្លែ សាងភាពល្បីល្បាញ ខាងពុករលួយពេញទំហឹង

(ខេត្តព្រះសីហនុ)៖ មន្រ្តីនៅច្រកកំពង់ ផែកែវផុសបាន ឲ្យដឹងថា ឈ្មួញធំៗច្រើននាក់ ដែលរកស៊ីនាំចូលទំនិញ តាមច្រកនេះ សុទ្ធតែសុំការយោគ យល់ពីលោក ហេង សំហៃ ហើយបង់លុយ លើតុក្រោមតុតាម ការកំណត់របស់លោក ហេង សំហៃ ដើម្បីឲ្យមុខរបរ ពួកគេដំណើរការ យ៉ាងរលូន។ គ្មានឈ្មួញណាហ៊ាន តវ៉ាជាមួយលោក ហេង សំហៃ នោះទេ ព្រោះលោក ហេង សំហៃ បានប្រើឈ្មោះ មន្រ្តីគយធំៗ មួយចំនួននៅក្នុ ងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរ បស់ខ្លួនជារៀងរហូត។  ប្រសិនបើគ្មានខ្ន ងបង្អែករឹងមាំទេនោះ គឺលោក ហេង សំហៃ មិនអាចរក្សា តំណែងជាប្រធាន ការិយាល័យគយ ច្រកកំពង់ផែកែវផុស ឡើងដុះស្លែ ហើយសាងភាព ល្បីល្បាញខាងពុក រលួយពេញទំហឹងដូច សព្វថ្ងៃនេះឡើយ ។

បើតាមប្រភពពីមន្រ្តី នៅច្រកកំពង់ ផែកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា ច្រើនឆ្នាំកន្លងទៅ នេះលោក ហេង សំហៃ ប្រធានការិយាល័យ គយច្រកកំពង់ផែកែវផុស ប្រើអំណាច និងតួនាទីប្រមូល លុយតាមរបៀប ពុករលួយតាមអំពើចិត្ត។

រហូតមកដល់ពេល នេះឈ្មួញធំៗច្រើននាក់ នៅតែនាំចូល ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកកំពង់ ផែកែវផុស យ៉ាងពេញបន្ទុក ព្រោះមានការបើក ដៃពីសំណាក់ លោក ហេង សំហៃ ដែលល្បីល្បាញ ខាងពុករលួយ។

រីឯលោក គុណ ញឹម អគ្គនាយកនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮ អ្វីទាំងអស់ចំពោះ អំពើពុករលួយពេញ ទំហឹងរបស់លោក ហេង សំហៃ ប្រធានការិយាល័យ គយច្រកកំពង់ ផែកែវផុស ព្រមទាំងបក្ខពួក។

ប្រភពស្និទ្ធនឹងលោក ហេង សំហៃ បានបង្ហើបឲ្យដឹងថា មេៗគយក្នុងខេត្ត ព្រះសីហនុ មិនហ៊ានប៉ះពាល់លោក ហេង សំហៃ នោះទេ ព្រោះអីលោក ហេង សំហៃ មានខ្នងបង្អែករឹង មាំនៅក្នុងអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រក កំពង់ផែកែវផុស បង់ពន្ធមិនដល់50 ភាគរយផងទេ ហើយក្រៅពីនេះឈ្មួញ ឃុបឃិតបែងចែក ផលប្រយោជន៍ជា មួយលោក ហេង សំហៃ យ៉ាងសុខស្រួល ធ្វើឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែត បណ្ដោយតទៅទៀត ទេព្រោះរឿងអាស្រូវ ពុករលួយរបស់លោក ហេង សំហៃ មេគយច្រកកំពង់ ផែកែវផុស ស្រុកស្ទឹងហាវ  ខេត្តព្រះសីហនុ ជារឿងមិនអាច បិទបាំងបានទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *