ខេត្តព្រះវិហារបទ ល្មើសព្រៃឈើ កើតមានយ៉ាង ពេញបន្ទុក តែសមត្ថកិច្ចបង្ក្រាបបាន

(ខេត្តព្រះវិហារ)៖ មានការលើកឡើងថានៅ ខេត្តព្រះវិហារបទ ល្មើសព្រៃឈើ បានកើតមាន យ៉ាងពេញបន្ទុក តែសមត្ថកិច្ច បង្ក្រាបបានតិចតួច។ សេចក្ដីរាយការណ៍ បានឲ្យដឹងថាឈើជា ច្រើនម៉ែត្រគូប និងរថយន្តវេអង ០១គ្រឿង ត្រូវបានសមត្ថកិច្ច ចម្រុះខេត្តព្រះវិហារ ចុះរូបអូស។

ការបង្ក្រាបរធ្វើឡើង កាលពីម៉ោង១ និង៤៥នាទីយប់ ថ្ងៃទី២៤មីនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ១ និងលេខ២ មានចំនួនជាច្រើន ម៉ែត្រគូបត្រីគុណ ដោយគ្មានលិខិត អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

សូមបញ្ជាក់ថា បច្ចុប្បន្នមេឈ្មួញ ឈ្មោះ ឡេង ធារ៉ា នៅតែបន្តសកម្មភាព ប្រមូលទិញឈើពី តំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា ដឹកជញ្ជូនចូលដេប៉ូ ឈើដ៏ធំរបស់ខ្លួន នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ យ៉ាងពេញបន្ទុក។

សកម្មភាពរបស់ឈ្មួញឈ្មោះ ឡេង ធារ៉ា កំពុងធ្វើឲ្យព្រៃឡង់ ក្នុងស្រុកជ័យសែន និងព្រៃព្រះរកា ក្នុងស្រុកឆែប ស្រុកជាំក្សាន្ត ត្រូវប្រឈមនឹង សេចក្ដីវិនាស ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ ព័ន្ធមិនហ៊ានប៉ះ ពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះទេ។

ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងាត់ឈឹង ទុកឲ្យឡេង ធារ៉ា ប្រមូលទិញ ឈើតាមតែអំពើចិត្ត។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឡេង ធារ៉ា បានឲ្យដឹងថា ដោយសារឈ្មួញ ម្នាក់នេះមានខ្នងបង្អែក រឹងមាំ ទើបអាចបន្ត សកម្មភាពប្រមូល ទិញឈើ ដឹកចេញពីតំបន់ ព្រៃព្រះរកា និងព្រៃឡង់ ចូលមក ដេប៉ូរបស់ខ្លួនយ៉ាង ពេញបន្ទុក។

ជាក់ស្ដែងសូម្បីលោក កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ មិនហ៊ានប៉ះពាល់ ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះឡើយ។ ហេតុនេះហើយទើបឈ្មួ ញឈ្មោះ ឡេង ធារ៉ា អាចធ្វើសកម្មភាព ដឹកជញ្ជូនឈើពី តំបន់ព្រៃឡង់ និងព្រៃព្រះរកា ចូលមកដេប៉ូរបស់ ខ្លួនក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ កាន់តែខ្លាំង លើសមុនទៀត។

តាមប្រភពបាន លើកឡើងថា បើគ្មានការបើក ដៃពីលោក ពឹង ទ្រីដា ប្រធានមន្ទីរ កសិកម្មខេត្ត ព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋ បាលព្រៃឈើខេត្ត ព្រះវិហារ ទេនោះ គឺឈ្មួញឈ្មោះ ឡេង ធារ៉ា មិនអាចធ្វើអ្វីៗ តាមអំពើចិត្តឡើយ។

បញ្ហានេះថ្នាក់ដឹកនាំ ក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាល ព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលង ករណីបទល្មើស ព្រៃឈើនៅខេត្ត ព្រះវិហារ នោះទេ។ ជាងនេះទៅទៀត  មានការជំរុញឲ្យ ថ្នាក់ដឹកនាំគណៈ កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ចាត់វិធានការ បង្ក្រាបបទល្មើស ព្រៃឈើនៅខេត្តព្រះវិហារ ឲ្យបានឆាប់និង ប្រកបដោយប្រសិទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *