(ខេត្តស្ទឹងត្រែង)៖ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនូវអាគារថែទាំនិង ព្យាបាលទារកស្ថិត ក្នុងមន្ទីពេទ្យ បង្អែកខេត្ត ដែលជាជំនួយ របស់អង្គការកូហ្វី (KOFIH) របស់សាធារណៈរដ្ឋកូរ៉េ ក្រោមអធិបតីភាពឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំប្រទេស របស់មូលនិធិកូរ៉េ សម្រាប់ការថែទាំ សុខភាពអន្តរជាតិ។
លោកវេជ្ជបណ្ឌិត គីម សាំងយ៉ុន តំណាងប្រចាំ ប្រទេសរបស់មូល និធិកូរ៉េសម្រាប់ ការថែទាំសុខភាព អន្តរជាតិបាន មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះអត្រា មរណៈភាពរបស់ ទារកអាយុក្រោម៥ឆ្នាំ នៅកម្ពុជាមានការថយ ចុះយ៉ាងឆាប់រហ័ស ដែលនេះជាប្រឹងប្រែង របស់ក្រសួង សុខាភិបាលកម្ពុជា។
ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយដើម្បី សម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជាទាក់ទង និងអត្រាមរណៈភាព កុមារអាយុក្រោម៥ឆ្នាំ យើងត្រូវឆ្ពោះទៅមុខជាមួយនិង គុណភាពនៃការថែ ទាំកុមារនិងទារក នឹងកើតឲ្យកាន់តែ ប្រសើរឡើងនៅក្នុង គ្រឹះស្ថានសុខាភិបាល សាធារណៈ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ស្ទឹងត្រែងបានមាន ប្រសាសន៍ថ្លែងអំណរ គុណដល់មូលនិធិ កូរ៉េសម្រាប់ការថែទាំ សុខភាពអន្តរជាតិ ហៅកាត់ថាកូហ្វី (KOFIH) ដែលបានផ្តល់ទាំង សម្ភារៈបរិក្ខា និងអាគារសម្រាប់ ថែទាំទារកដល់មន្ទីរពេទ្យ បង្អែកខេត្តស្ទឹងត្រែង ដែលនេះជាចំណង ដៃថ្មីមួយសម្រាប់ ប្រជាពលរដ្ឋ ខេត្តស្ទឹងត្រែង ហើយនេះក៏ជា សមិទ្ធផលថ្មីមួយទៀត ដែលជាការរីក ចំរើននៅក្នុងវិស័យ សុខាភិបាល ស្របពេលដែល ប្រជាជននិងវិស័យ សុខាភិបាលកំពុងត្រូវការ ជាចាំបាច់សម្រាប់ សុខភាព គ្រប់ៗគ្នា។
ឯកឧត្តមអភិបាល ខេត្តបន្តថារាជរដ្ឋា ភិបាលក្រោមការដឹក នាំរបស់សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងគិតគូ យ៉ាងខ្លាំងក្លាបំផុត លើផ្នែកសុខាភិបាល ដែលក្នុងនោះ ក៏បានដឹកនាំគិតគូ អំពីការកសាង នូវមន្ទីរពេទ្យ បណ្ឌលសុខភាព ប៉ុស្តិ៍សុខាភាពនៅថ្នាក់ តំបន់នៅមូលដ្ឋាន ដែលជាតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋ ។ហើយអាគារថ្មីនេះជាផ្នែកមួយដែល ប្រជាពលរដ្ឋខេត្ត ស្ទឹងត្រែងទទួលបាន សម្រាប់ទ្រទ្រង់ថែទាំ សុខាភាពផ្នែកកុមារ ទារកក្នុងខេត្ត និងជាការផ្តល់ សេវាសាធារណៈ សេវាសុខាភិបាល ឲ្យគៀកនិងប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំដល់មន្ត្រី និងបុគ្គលិកសុខាភិបាល ទាំងត្រូវខិតខំ ប្រឹងប្រែងអនុវត្តការងារ បម្រើសេវាសុខា ភិបាលដល់ប្រជា ពលរដ្ឋឲ្យបានល្អ ប្រើប្រាស់អាគារថ្មី ទើបទទួលបាននា ពេលឲ្យចំទឹសដៅ និងមានប្រសិទ្ធភាព ពិសេសអនុវត្ត ឲ្យបាននូវក្រមសីលធម៍ វិជ្ជាជីវៈសុខាភិបាល របស់ខ្លួន។
គួបញ្ជាក់ផងដែរ អាគារថែទាំនិងព្យាបាល ទារកដែលបានដែល សម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះចាប់ ផ្តើមសាងសង់នៅ ដើមខែមករា ឆ្នាំ២០២២ និងរួចរាល់ជា ស្ថាពរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ។