(ខេត្តស្ទឹងត្រែង)៖ ឯកឧត្តម វ៉ង៉ុក ថាញ់ ប្រធានគណៈ កម្មាធិការបក្សប្រជាជន ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម កាលពីថ្ងៃទី១០មេសា២០២២ នេះបានដឹកនាំប្រតិភូ ជួបសំណេះសំណាល និងជូនពរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង នឹង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុម ប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសនៃពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមក ដល់នៅថ្ងៃទី១៤-១៥-១៦ ខែមេសាឆ្នាំ២០២២
ខាងមុខ។
ក្នុងពិធីអញ្ជើញជួបសំ ណេះសំណាល និងជូនពរ ឆ្នាំថ្មី ឯកឧត្តម វ៉ង៉ុក ថាញ់ ប្រធានគណៈកម្មាធិការ បក្សប្រជាជន ខេត្តយ៉ាឡាយ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានថ្លែងអំណរគុណ ឯកឧត្តមអភិបាល ខេត្តស្ទឹងត្រែង ដែលអនុញ្ញាតឱ្យ គណៈប្រតិភូខេត្តយ៉ាឡាយ ចូលជួបសម្តែង ការគួរសម និងជូនពរ ក្នុងឱកាសនៃពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរព្រមទាំងកោត សសើរផងដែរចំពោះ វឌ្ឍនភាពខេត្តស្ទឹងត្រែង ដែលវឌ្ឍនភាពនេះ បានបង្ហាញអោយឃើញពីការ ខិតខំរបស់រាជរដ្ឋា ភិបាលកម្ពុជា រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុង ខេត្តស្ទឹងត្រែង យ៉ាងពិតប្រាកដ។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក៍បានស្វាគមន៍ និងលើកឡើងពី កិច្ចសហប្រតិបត្តិការ រវាងខេត្តរតនស្ទឹងត្រែង និងខេត្តយ៉ាឡាយ ដែលបានរួមសហ ប្រតិបត្តិការ គ្នាបានយ៉ាងល្អប្រសើរ និងមានសមិទ្ធផល យ៉ាងច្រើនទៀត ដែលខេត្តទាំងពីរ សម្រេចបានរួមគ្នា សំដៅគាំទ្រដល់ដំណើរ ការសេដ្ឋកិច្ច និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។