(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៩ នេះលោកគឹម សុវណ្ណប្រធាន មន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្ត សហកសហការ ជាមួយក្រុមហ៊ុន ចុះអប់រំណែនាំចំពោះ អ្នកបើកម៉ូតូនិង អ្នករួមដំណើរ មិនបានពាក់មួក សុវត្ថិភាព ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះនៅ ចំណុចមុខមន្ទីរ ធារណៈការខេត្ត។
ក្នុងពិធីផ្សព្វផ្សាយការពារ ជីវិតនិងពិការភាពពីគ្រោះ ថ្នាក់ចរាចរណ៍នោះ លោកគឹមសុវណ្ណ បានមានប្រសាសន៍ ថាចាប់ពីពេលនេះ ទៅគឺសមត្ថកិច្ច នគរបាលចរាចរណ៍ នឹងអនុវត្តការ រឹតបណ្តឹងផាកពិន័យ តាមច្បាប់ដែលបាន កំណត់គឺគ្មានការយោគ យល់ជាដាច់ខាត ចំពោះ អ្នកបើកយានយន្ត អត់ដាក់ខ្សែក្រវ៉ាត់ មិនពាក់មួកសុវត្តិ ភាពរួមទាំងអ្នកជិះទាំង អ្នករួមដំណើរ នេះគឺជាការតម្រូវ ឲ្យអ្នកបើកម៉ូតូនិងអ្នក រួមដំណើរត្រូវតែពាក់ មួកសុវត្ថិភាពជាដាច់ខាត ។
ក្នុងនោះលោកបាន ពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើររបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមកោតសរសើរ ចំពោះក្រុមយុវជន ក្មួយៗយុវជន កាក បាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ ដែលបានចូលរួម ដោយស្ម័គ្រចិត្ត ប្រកបដោយស្នាម ញញឹម ក្នុងយុទ្ធនាការផ្សព្វ ផ្សាយសារអំពីសុវត្ថិភាព ចរាចរណ៍ដើម្បី កាត់បន្ថយភាព ងាយរងគ្រោះ របស់ ប្រជាពលរដ្ឋតាមដង ផ្លូវឲ្យរួចផុតពី សេចក្តីស្លាប់ ពិការភាព និងរងរបួសដោយ សារឃាត ក លាក់មុខគឺគ្រោះថ្នាក់ ចរាចរណ៍ដែលជា គ្រោះមហន្តរាយបង្កឡើង ដោយមនុស្ស ជាពិសេស ក្នុងឱកាសបុណ្យភ្ជុំ បិណ្ឌខាងមុខនេះ។
ក្នុងនោះមានសួរជា សំណួរនិវចម្លើយ ផ្តល់មួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដង ផ្លូវ ដែលមិនពាក់ មួកសុវត្ថិភាព នៅចំណុចមុខ មន្ទីរសាធារណៈការនិងដឹក ជញ្ជូនខេត្ត និង សារ អប់រំមួយចំនួនមានដូចជា ត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន យន្តជានិច្ច ពិសេស ត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺផ្លូវ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើស ច្បាប់កំណត់ ចំពោះ រថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិន ត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល ត្រូវពាក់ មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរ តាមទោចក្រយានយន្ត ត្រូវពាក់ខ្សែ ក្រវាត់សុវត្ថិភាព ជានិច្ចក្នុងពេល ធ្វើដំណើរតាមរថយន្ត ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រ កាន់ស្តាំជានិច្ច មិនត្រូវបើកបរលើស ល្បឿនកំណត់ ជាដាច់ខាតមិន ត្រូវបើកបរក្រោម ឥទ្ធិពល នៃគ្រឿងស្រវឹង ឬគ្រឿងញៀនជាដាច់ខាត មិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេស ប្រហែសមិន ត្រូវបើកបរក្នុងស្ថាន ភាពងងុយដេកជា ដាច់ខាត និងត្រូវមាន អ្នកបើកបរបម្រុង សម្រាប់ប្តូរវេនត្រូវ បើកបរក្នុងស្មារតី ប្រុងប្រយ័ត្នជានិច្ច ប្រកបដោយ សីលធម៌យោគយល់ អធ្យាស្រ័យហាមការ បាចទឹកលើអ្នកធ្វើ ដំណើរតាមដងផ្លូវ ៕