ពលរដ្ឋ៧៥គ្រួសារ ដែលអាស្រ័យផល លើដីចំណុចជើងភ្នំបូកគោ នាំគ្នាមកតវ៉ាសុំ ឱ្យអាជ្ញាធរក្រុង បូកគោជួយរកដំណោះ ស្រាយដើម្បីកាត់ ឆ្វៀលដីជូនពួកគាត់

(ខេត្តកំពត)៖ ប្រជាពលរដ្ឋប្រមាណ ៧៥គ្រួសារមកពី សង្កាត់ចំនួន៣ នៃក្រុងបូកគោ ខេត្តកំពត មកតវ៉ានៅមុខសាលាក្រុង ក្នុងគោលបំណងសំ ណូមពរដល់អាជ្ញាធរ និងជំនាញ គ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពត ជួយរកដំណោះស្រាយ  ដើម្បីកាត់ឆ្វៀលដីដែល ពួកគាត់ធ្លាប់កាន់កាប់ អាស្រ័យផលកន្លងមក ដែលមានទីតាំង ជាប់ជើងភ្នំបូកគោ។

តាមការបញ្ជាក់ពីស្ត្រី ដែលជាតំណាង ប្រជាពលរដ្ឋ៧៥គ្រួសារ ដែលមកពីសង្កាត់ ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក បានអះអាងថា ដីដែលពួកគាត់ទាំង អស់គ្នាធ្លាប់អាស្រ័យ ផលស្ថិតជើងភ្នំបូកគោតាំងពីឆ្នាំ១៩៩៦ ពេលនេះត្រូវបានក្រុមហ៊ុន យកគ្រឿងចក្រមក ឈូសឆាយរំលោភ យកអស់ទៅហើយ ដោយការឈូសឆាយ ដោយគ្មានក្រែងរអែង ចិត្តបែបនេះ ព្រោះតែខាងក្រុមហ៊ុន និងជំនាញបានអះអាងថា ដីដែលពួកគាត់ធ្លាប់ អាស្រ័យផលគឺជាដី ឧទ្យានជាតិគ្រប់គ្រង ដោយជំនាញបរិស្ថាន។

ស្ត្រីតំណាងពលរដ្ឋ ខាងលើបានបន្តថា អ្វីដែលពួកគាត់ មិនអស់ចិត្ត ថែមទាំងទទួលយក មិនបាននោះ បន្ទាប់ពី បានកាន់កាប់អាស្រ័យ ផលនោះមក ត្រូវបានអាជ្ញាធរភូមិ ឃុំ ទទួលស្គាល់ថែម ទាំងមានប្រថាប់ត្រា ពីលោកមេឃុំផងដែរ តែពេលនេះបែរជា លែងទទួលស្គាល់ទៅវិញ។

ចំពោះករណីក្រុមហ៊ុន ឈូសឆាយរំលោភយក ដីដូចខាងលើនេះ ប្រជាពលរដ្ឋទាំង ៧៥គ្រួសារ ដែលមកពីសង្កាត់ចំនួន៣ គឺសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក សូមលើកដៃសំពះ អង្វរដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ មេត្តាជួយរកដំណោះ ស្រាយដល់ពួកគាត់ ដែលជាអ្នករងគ្រោះទាំង ៧៥គ្រួសារនេះផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *