(ខេត្តកែប)៖ ផ្លូវលេខ1KEP7(1333A) ប្រវែង៣៥០០ម៉ែត្រ ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានបើកការ ដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត។
តាមរបាយការណ៍ របស់លោក ម៉ម ទូច ប្រធានមន្ទីរ សាធារណការនិង ដឹកជញ្ជូនខេត្តកែប បានឲ្យដឹងថា ផ្លូវលេខ 1KEP7 (អតីតផ្លូវលេខ 1333A) មានប្រវែងសរុប ៣៧៥០ម៉ែត្រ ដោយបំបែកចេញ ពីផ្លូវលេខ 1333A ត្រង់ PK4+136 រហូតដល់ផ្លូវលេខ ១៣៣៥ ត្រង់គ.ម1+950 ស្ថិតភូមិអន្ទង់ សឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ផ្លូវនេះចែកជាពីរផ្នែក គឺ៖ ទី១-តាមរយៈ ឯកឧត្តមឯកអគ្គរាជ ទូតជប៉ុនប្រចាំ ព្រះរាជាណាចក្រកម្ពុជា គឺរាជរដ្ឋាភិបាលនិង ប្រជាជនជប៉ុនបាន ប្រើជំនួយឥតសំណង នៃគម្រោង គូសាណូណិ ដោយចាក់ដី ល្បាយថ្មប្រវែង ២៥០ ម៉ែត្រ ទទឹង៧ ម៉ែត្រ លូប្រអប់ ១កន្លែង ប្រវែង ៣ ម៉ែត្រទទឹង ៧ម៉ែត្រ និងលូកាត់ ផ្លូវអង្កត់ផ្ចិត ១ម៉ែត្រ១ជួរប្រវែង ១០ម៉ែត្រចំនួន២កន្លែងចន្លោះគ.ម3+050 គ.ម3+ 300 (លើខ្នងទំនប់) ជាលទ្ធផលសម្រេចបាន ១០០% នៃគម្រោងការងារ។
ទី២-ផ្លូវដែលនៅសល់ប្រវែង ៣៥០០ ម៉ែត្រទទឹង ១០ម៉ែត្រ ចន្លោះគ.ម0+ 00-គ.ម3+050 នឹងគ.ម3+300-គ.ម3+750 ក្នុងគម្រោងដែល យើងកំពុងប្រារព្ធធ្វើពិធី បើកការដ្ឋាននៅខណៈ នេះគឺជាគម្រោង ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផ្ដល់ជូនខេត្ត កែបតាមរយៈ MPWT&MEFនិង រដ្ឋបាលខេត្ត ដោយត្រូវពង្រីក និងលើក កម្ពស់តួនាទីថ្នល់រួចចាក់ ក្រាលដីល្បាយថ្ម។ ខ្សែផ្លូវខាងលើជាផ្នែក មួយយ៉ាងសំខាន់ដែល មានភាពប្រទាក់ក្រឡាគ្នា ជាពិសេស ជាការតភ្ជាប់សៀ គ្វីទេសចរពីតំបន់នានា មកកាន់តំបន់ អេកូទេសចរណ៍ភ្នំវល្លិ៍ និងជាតំបន់កសិ ឧស្សាហកម្មដ៏មាន សក្តានុពល។
ជាមួយនេះក៏បានជួយ ពង្រីកដល់មុខព្រួញវិស័យ ដទៃទៀតក្នុងការរួមចំណែក អភិវឌ្ឍខេត្ត និងបង្កើត មុខរបរជូនប្រជាពល រដ្ឋក្នុងមូលដ្ឋានឲ្យមាន ជីវភាពកាន់តែធូរធាឆ្លង ផុតពីបន្ទាត់ភាពក្រីក្រ។ តាមគម្រោងការងារ នេះនិងប្រើប្រាស់រយ: ពេលសាងសង់ចំនួន ១២ខែហើយគ្រោងនឹង បញ្ចប់នៅអំឡុងខែ ធ្នូឆ្នាំ ២០២២។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្ត បានលើកឡើងថា សមិទ្ធផលខាង លើគឺកើតចេញពី គោលនយោបាយ ឈ្នះ!ឈ្នះ! របស់ សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុនសែននាយក រដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានដាក់ចេញ និងដឹកនាំអនុវត្តន៍ប្រកប ដោយភាពជោគជ័យដ៏ ត្រចះត្រចង់ ហើយបាននាំ មកនូវសន្តិភាពពេញ លេញការឯកភាពជាតិស្ថិរ ភាពនយោបាយសន្តិ សុខ សណ្ដាប់ធ្នាប់ សង្គមលទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស ព្រមទាំងរក្សាបាន ទាំងស្រុងនូវ អធិបតេយ្យ និងបូរណភាពទឹកដី។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានដាក់ ចេញនូវអនុសាសន៍មួ យចំនួនសម្រាប់យក ទៅអនុវត្ត ១-សូមឲ្យមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយ សាលាស្រុកដំណាក់ចង្អើរ រៀបចំកែលំអ សោភ័ណភាព សុវត្ថិភាពត្រង់ផ្លូវបំបែក ចូលផ្លូវខេត្តលេខ១៣៣៥។ ២-សូមឲ្យមន្ទីរ សាធារណការនិងដឹក ជញ្ជូនខេត្តបន្តជួសជុល កំណាត់ផ្លូវលេខ ១៣៣៣ឲ្យបានរួចរាល់ ជាស្ថាពរ។ ៣- សូមឱ្យសាលាស្រុក ដំណាក់ចង្អើរ បន្តរៀបចំរូបសំណាក់ សម្រាប់ដំឡើង នៅផ្លូវចូល (ផ្លូវខេត្តលេខ1335 បំបែកពីផ្លូវជាតិលេខ33A)។ ៤-ក្រោយពីបញ្ចប់ ការស្ថាបនាផ្លូវ នេះរួចរាល់ សូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមប្រើប្រាស់ និងថែរក្សាឲ្យបានគង់ វង្សល្អប្រសើរ។
ជាចុងក្រោយ ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ឲ្យបន្តសហការគ្នា ផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ តាមរយៈ ការចូលរួមចាក់ វ៉ាក់សាំង ដូសទី ២និងទី៣ដែល ដូសជំរុញឲ្យបានគ្រប់ គ្នាដើម្បីបង្កើតភាពស៊ាំ នឹងនៅតែបន្ត អនុវត្តវិធានការ ៣កុំនិង៣ ការពារឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ឈប់វត្ត មានជំងឺកូវីដ-១៩ នៅទូទាំង ប្រទេសកម្ពុជាយើង៕