ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរ មកលម្ហែ កម្សាន្តនៅ ខេត្តកែប ជាង១២ម៉ឺននាក់

(ខេត្តកែប)៖ តាមតួលេខដែល ទទួលបានពីរដ្ឋ បាលខេត្តកែប បានបង្ហាញថា គិតរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរ មកទស្សនា សម្រាក លម្ហែ កម្សាន្ត នៅរមណីយដ្ឋាន ខេត្តកែប ចំនួន ១២២,៦៩៨នាក់។

រដ្ឋបាលខេត្តកែប បានបញ្ជាក់ដែរថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានអ្នកទេសចរ មកទស្សនា នៅខេត្តកែប ចំនួន២៥,៥០៣នាក់ ក្នុងនោះមានភ្ញៀវ អន្តរជាតិចំនួន ២១៤នាក់។ ចំណែកថ្ងៃទី១៥  ខែមេសា  ឆ្នាំ ២០២២ ត្រូវជាថ្ងៃទី២  នៃពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ឆ្នាំខាល  ចត្វាស័ក  ព.ស  ២៥៦៥ គ.ស ២០២២ ខេត្តកែប បានទទួលភ្ញៀវ ទេសចរជាតិ និងបរទេស អញ្ចេីញមកសម្រាកលំហែកម្សាន្ត  នៅតាមបណ្ដារមនីយដ្ឋាននានា ទូទាំង ខេត្ត  មានចំនួន ៤៤,៥២៩នាក់  ក្នុងនោះ  ភ្ញៀវទេសចរ ជាតិចំនួន៤៤,១៨១នាក់  ភ្ញៀវទេសចរ បរទេសចំនួន ៣៤៨នាក់ ។

សម្រាប់ មធ្យោបាយ ធ្វើ ដំណើរ ដោយរថយន្តសរុបចំនួន៤,៤១៥គ្រឿង  ក្នុងនោះ  រថយន្តតូច ចំនួន ២,៨៦៥គ្រឿង  រថយន្តមធ្យមចំនួន ១,៥០៥គ្រឿង  និងរថយន្តធំចំនួន ៤៥គ្រឿង ។

សម្រាប់ថ្ងៃសៅរ៍ ទី១៦  ខែមេសា  ឆ្នាំ ២០២២   ត្រូវជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ  ឆ្នាំខាល  ចត្វាស័ក  ព.ស  ២៥៦៥  គ.ស  ២០២២  ខេត្តកែប  បានទទួលភ្ញៀវទេសចរជាតិ  និងបរទេស  អញ្ចេីញមកសម្រាកលំហែកម្សាន្ត  នៅតាមបណ្ដារមនីយដ្ឋាននានា ទូទាំង ខេត្ត  មានចំនួន ៥៣,៦៨២នាក់  ក្នុងនោះ  ភ្ញៀវទេសចរ ជាតិចំនួន៥៣,២២៨នាក់  ភ្ញៀវទេសចរបរទេសចំនួន ៤៥៤នាក់  សម្រាប់ មធ្យោបាយ ធ្វើ ដំណើរ ដោយរថយន្តសរុបចំនួន៤,៩១២គ្រឿង  ក្នុងនោះ  រថយន្តតូច ចំនួន ៣,១០៥គ្រឿង  រថយន្តមធ្យមចំនួន១,៧៥៥គ្រឿង  និងរថយន្តធុនធំមានចំនួន៥២គ្រឿង ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ (ថ្ងៃទី១៤ រហូតដល់ថ្ងៃ១៦) នៃ ពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស  ២០២២ ខេត្តកែប បានទទួលភ្ញៀវ ទេសចរជាតិ និងបរទេស សរុបចំនួន ១២៣,៧១៤ ក្នុងនោះ ភ្ញៀវទេសចរ ជាតិ មានចំនួន១២២,៦៩៨នាក់ និងភ្ញៀវទេសចរ បរទេស មានចំនួន ១,០១៦នាក់ សម្រាប់ មធ្យោបាយ ធ្វើដំណើរ ដោយរថយន្ត សរុបចំនួន១១,៨៣១គ្រឿង ក្នុងនោះ  រថយន្តតូច ចំនួន ៧,៥៥៥គ្រឿង  រថយន្តមធ្យមចំនួន៤,១៤៣គ្រឿង  និងរថយន្តធំចំនួន១៣៣គ្រឿង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *