ស្ត្រីម្នាក់ត្រូវសមត្ថកិច្ច ខេត្តកែបឃាត់ខ្លួន កសាងសំណុំរឿង ទៅតុលាការ ពាក់ព័ន្ធនឹងបទ ល្មើសគ្រឿងញៀន

(ខេត្តកែប)៖ ស្ត្រីម្នាក់ត្រូវបាន សមត្ថកិច្ចនៃស្នងការ ដ្ឋាននគរបាលខេត្តកែប ឃាត់ខ្លួន យកមកសាកសួរចម្លើយ ហើយកសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តកែប ចាត់ការតាមនីតិវិធី ក្នុងករណីពាក់ព័ន្ធ បទល្មើសគ្រឿងញៀន។

ជុំវិញករណីខាង លើសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀល ថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ កម្លាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តកែប បានឃាត់ខ្លួន និងកសាង សំណុំរឿងបញ្ជូន ជនសង្ស័យ ចំនួន១នាក់ ឈ្មោះ ប្រាក់ ម៉ារ៉ាឌី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ដែលពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅថ្ងៃទី១៤ មេសា ២០២២ វេលាម៉ោង៣ និង៤០នាទីរសៀល ក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រួមទាំងវត្ថុតាង ម៉ូតូចំនួន១គ្រឿង ម្សៅក្រាមពណ៌ស ថ្លាចំនួន២កញ្ចប់ ទម្ងន់១.០៦ក្រាម (ថ្លឹងទាំងថង់) និងទូរសព្ទចំនួន១គ្រឿង។

បច្ចុប្បន្នស្ត្រីសង្ស័យ ត្រូវបានបញ្ជូន ទៅអយ្យការអម សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាម នីតិវិធីហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *