ទំនាស់ពាក្យសម្តីរហូតឈានដល់យកចបកាប់វាយនិងយកភ្លើងដុតបងបង្កើតអោយស្លាប់ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

(ខេត្តបាត់ដំបង)៖ ជនសង្ស័យម្នាក់ត្រូវ បានកម្លាំងនៃ អធិការដ្ឋាន នគរបាលស្រុក រតនៈមណ្ឌល ចុះធ្វើការបង្ក្រាប ឃាត់ខ្លួនភ្លាមៗ ក្រោយបានយកចបកាប់ វាយនិងយកភ្លើងដុតដៃ ជើងបងប្រុសបង្កើត ខ្លួនឯងរហូត អោយស្លាប់ យ៉ាងវេទនា។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាល ស្រុករតនមណ្ឌល បានអោយដឹងថា ហេតុការណ៍គួរ អោយរន្ធត់ខាង លើនេះបានកើតឡើ ងនៅវេលាម៉ោង០០នាទី កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចព្រៃតាអោ ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង  ដែលបង្ករឡេីងដោយជនសង្ស័យ ឈ្មោះសេង  គន្ធា ភេទប្រុស អាយុ២៩ឆ្នាំ បានយកចបកាប់ វាយបងប្រុសបង្កើត ឈ្មោះ  សេង  ភ័ត្រា អាយុ ៣២ឆ្នាំ រស់នៅជាមួយគ្នា ក្នុងភូមិឃុំកើតហេតុ ខាងលើបណ្ដាលអោយ រងរបួសធ្ងន់ និងបានយកអង្កត់ភ្លេីង ដុតដៃនិងជេីងបន្ថែម រហូតដាច់ខ្យល់ ស្លាប់តែម្តង។

លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបាន បណ្តឹងពីឈ្មោះ សន សេង ភេទប្រុស  អាយុ៥៦ឆ្នាំ  ដែលត្រូវ (ជាឪពុកបង្កេីត ទាំងជនរងគ្រោះ និងជនសង្ស័យ) ភ្លាមនោះសមត្ថកិច្ច បានចុះទៅធ្វើការ ស្រាវជ្រាវនិងឃាត់ ខ្លួនជនសង្ស័យតាម បញ្ជារបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបាត់ដំបងរួមជា មួយវត្ថុតាង (ចបកាប់ ចំនួន០១ និងអង្កត់ភ្លេីង ចំនួន០១ដុំផងដែរ) ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការ តាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *