ស្ងាត់ៗ ពលករមួយក្រុម ត្រូវទាហានថៃចាប់ខ្លួន ពេលលបឆ្លង ដែនខុសច្បាប់

(ប្រទេសថៃ)៖ ពលករខ្មែរមួយ ក្រុមដែលមាន គ្នាចំនួន៩នាក់ ត្រូវបានទាហាន ឈុតខ្មៅការពារ ព្រំដែនថៃចាប់ខ្លួន ខណ:ដែលពួកគេបាន លបឆ្លងដែន ចូលទឹកដីថៃ ដោយគ្មានច្បាប់ អនុញ្ញាតិ ក្នុងឱកាសជិត ចូលឆ្នាំថ្មីបែបនេះ។

ការឃាត់ខ្លួន នេះបានធ្វើឡើង នៅវេលាម៉ោង១១ និង៣០ នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ខណ: ដែលកម្លាំងយោធា ថៃកំពុងល្បាតតាម ខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចភូមិ៤ ឃុំខ្លងយ៉ៃ ស្រុក ពោងណាំរ៉ន ខេត្តច័ន្ទបុរី ។

របាយការណ៍ ថៃបានបញ្ជាក់ថា នៅពេលកម្លាំងកំពុង ប្រតិបត្តិការនោះ ក៏បានឃើញពលករ មួយក្រុមកំពុងនាំ គ្នាដើរកាត់តាមព្រៃ និងតាមចម្ការដំណាំ របស់ប្រជាពលរដ្ឋ ទើបឃាត់ខ្លួនដើម្បី យកមកសាកសួរ ដែលក្នុងនោះ ពលករទាំង៩នាក់ មានប្រុស៦នាក់ និងស្រី៣នាក់ ដែលម្នាក់ៗគ្មាន ឯកសារណាមួយ បញ្ជាក់ថាមានច្បាប់ ត្រឹមត្រូវនោះឡើយ។

បច្ចុប្បន្នក្រោយ ពេលឃាត់ខ្លួន ពលករទាំងអស់ត្រូវ បានក្រុមគ្រូពេទ្យថៃត្រួត ពិនិត្យសុខភាពមុន ពេលបញ្ជូនទៅកាន់ អធិការដ្ឋានតម្រួត ស្រុកពោងណាំរ៉ន ដើម្បីអនុវត្ត តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *