(ខេត្តបន្ទាយមានជ័យ)៖ ថ្មីៗនេះមាន គេហទំព័រ ក្នុងស្រុកជាច្រើន បានចុះផ្សាយអំពី សកម្មភាពកម្លាំង សមត្ថកិច្ចឃុបឃិតគ្នា ផ្តល់ឪកាសឲ្យឈ្មួញ នាំធ្យូងចូលតាមច្រក របៀងដែលខ្លួនកំពង់ ឈជើងឆ្លងទៅ
ប្រទេសថៃ មួយថ្ងៃៗរាប់រយតោន ពួកឈ្មួញបានផ្អាក សកម្មភាពមួយរយះ ។ ប៉ុន្តែការអនុញ្ញាត អោយនាំធ្យូងនេះ គេដាក់ការសង្ស័យថា មានការបើកភ្លើង ខៀវជាលក្ខណៈប្រព័ន្ធ ចំពោះសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ។
សូមរម្លឹកថា នៅរសៀលថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០២២កន្លងទៅ នេះ សារព័ត៌មានក្នុងស្រុក បានទទួលប្រភព ច្បាស់ការពីខេត្ត បន្ទាយមានជ័យមកថា នៅយប់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ៩យប់រហូតដល់ ម៉ោង ៥ ទៀបភ្លឺ ក្រុមឈ្មួញ នឹងធ្វើសកម្មភាពដឹក ធ្យូងរាប់រយតោន ឆ្លងដែនតាមច្រករបៀង ប្រាសាទត្បែង ខេត្ត បន្ទាយមានជ័យ ចូលទៅក្នុងទឹកដីថៃ ។ ឈ្មួញទាំងនេះត្រូវបានគេ ស្គាល់ឈ្មោះថា ថៅកែថៃមានឈ្មោះ យាយលៀង យាយលិក និង ឈ្មោះខុម ចំណែក ថៅកែខ្មែរមាន ឈ្មោះលោកបារាំងស្គម យាយភ្លៀវ នឹងថៅកែសហរី ម្នាក់នៅមង្គលបូរី អត់ស្គាល់ឈ្មោះ និងប្រជា ពលរដ្ឋនៅ ម្តុំហ្នឹងភាគច្រើន ។
ពាក់ព័ន្ធនឹងព័ត៌មាននេះ សូម សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ពិសេសលោក ឈួន សោភា មេគយចល័ត តំបន់៥និង មន្ត្រីមេព្រៃ រួមទាំងសមត្ថកិច្ចព្រំដែន ពាក់ព័ន្ធ មេត្តាពិនិត្យមើល ករណីនេះផង ។ បើសិនព័ត៌មាននេះ ជាការពិត សមត្ថកិច្ចគួរតែ បង្ក្រាបអោយអស់ ដើម្បីការពារ ធនធានធម្មជាតិ ។
ប្រភពព័ត៌មានដែលទទួលបាន បានអោយដឹងថា ពួកឈ្មួញថៃ ឈ្មួញខ្មែរ បានរត់ការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ អស់ហើយ ទើបសម្រុកដឹកម្តងៗ រាប់រយតោន។
ក្រោយបែកធ្លាយ ព័ត៌មានឈ្មួញថៃ ឈ្មួញខ្មែរឃុបឃិតគ្នា រៀបចំគម្រោងនាំ ធ្យូងរាប់រយតោន តាមច្រករបៀង ប្រាសាទត្បែង ខេត្តបន្ទាយ មានជ័យ នៅយប់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២២ នោះ អាជ្ញាធរព្រំដែន នៃប្រទេសទាំងពីរបាន ប្រជុំរឹតបន្តឹងមិនអនុញ្ញាត អោយនាំចូលនោះទេ ។
ឈ្មួញទាំងនោះ ខឹងយ៉ាងខ្លាំងព្រោះ ពួកគេចំណាយ លុយរត់ការអស់ហើយ ថែមទាំងត្រៀមឡាន ហើយថែមទៀត ត្រូវបានបែកធ្លាយដល់ អ្នកសារព័ត៌មាន ធ្វើអោយពួកគេ លេកមិនលក់ បក់មិនល្ហើយ ខណះចំណាយ លុយរត់ការហើយ។
មហាជនរងចាំមើលនិង សង្ឃឹមថាសមត្ថកិច្ច អាជ្ញាធរ ជំនាញពាក់ព័ន្ធ អាចទប់ស្កាត់ ការនាំចេញធ្យូង តាមច្រកប្រាសាទត្បែង ខេត្ត បន្ទាយមានជ័យ ប្រកបដោយ ប្រសិទ្ធភាព ដើម្បីការពារព្រៃឈើ ដែលត្រូវបានកាប់បំផ្លាញយកមកដុតធ្វើធ្យូងនាំចេញទៅថៃនេះ ៕