(ខេត្តស្ទឹងត្រែង)៖ ព្រះសង្ឃ២អង្គនិង អ្នកបើកបរម្នាក់បាន ស្លាប់ខណៈជួប ហេតុការណ៍គ្រោះ ថ្នាក់ចរាចររវាង រថយន្តហាយឡែនឌឺ និងម៉ូតូសង់ឌ្រីម កាលពីទី១៤មេសាឆ្នាំ ២០២២ស្ថិតនៅចំនុច ភ្នំអន្ទង់ ក្នុងភូមិកាចាញ គោកឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
យោងតាមប្រភព ពីប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បានឲ្យដឹងថាមុនពេល កើតហេតុគេបាន ឃើញយុវជនម្នាក់ បានបើកបរម៉ូតូម៉ាក ហុងដាឌ្រីមពណ៍ ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខស្ទឹងត្រែង ១សេ១០៩៤ បានឌុបព្រះសង្ឃ២អង្គ ចេញពីភូមិកាចាញ គោកឆ្ពោះទៅភូមិណាអូង ដើម្បីសូត្រមន្តនៅ តាមផ្ទះក្នុងទិស ដៅពីជើងទៅត្បូងលុះ មកដល់ចំណុចកើត ហេតុខាងលើនេះ ត្រូវបាន រថយន្តហាយ ឡែនឌឺ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២ x-៥៦២៦ បានបុកចំពីមុខ យ៉ាងពេញទំហឹងបណ្តាល អោយអ្នកបើកបរ ម៉ូតូម្នាក់និងព្រះសង្ឃមួយអង្គចូល ក្រោមរថយន្តស្លាប់ភ្លាមៗ រីឯព្រះសង្ឃមួយអង្គ ទៀតបានស្លាប់ខណៈ ពេលបញ្ជូនទៅមន្ទី ពេទ្យបង្អែក ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាល បានអោយដឹងថា ជនរងគ្រោះទាំង៣ដែល បានដែលស្លាប់១ឈ្មោះ ថុល ផល្លា អាយុ ២១ឆ្នាំរស់ នៅភូមិស្រែឫស្សីថ្មីជា អ្នកបើកបរម៉ូតូ ទី២ឈ្មោះ គាន់ យ៉ា ជាព្រះសង្ឃ ទី៣ឈ្មោះ ម៉ៃ ឆៃគង់ ជាព្រះសង្ឃ នៅវត្តកាចាញគោក។
ចំពោះអ្នកបើកត្រូវ បានគេស្គាល់ឈ្មោះ ទូច វិចិត្រមានមុខរបរ ជាមន្ត្រីបរិស្ថានការពារ ព្រៃឡង់នឹងសួន ឧទ្យានជាតិវិរៈជ័យ បានរត់គេច ខ្លួនបាត់ស្រមោល។
ក្រោយពេលកើត ហេតុសមត្ថកិច្ចមូលដ្ឋាន បានធ្វើការវាស់វែង យកម៉ូតូនិងរថយន្តយក មករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល សិនរងចាំស្រាវជ្រាវ រកបុរសជាមន្ត្រីបរិស្ថាន ដើម្បីចាត់ការតាម ផ្លូវច្បាប់រីសាកសព កម្លាំងជំនាញបាន ប្រគល់ជូនក្រុមគ្រួសារយក ទៅបុណ្យតាមប្រពៃណី។